Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_8075.html
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ កញ្ញា ២០១៣ ត្រូវបានប្រជាពលរដ្ឋចោមរោមសាកសួរ ស្ទើរកពាក្យឆ្លើយមិនបាននៅមុខវាំង។កាលពីថ្ងៃទី១៥ កញ្ញា ២០១៣ គ្រាដែលគណបក្សសង្គ្រោះជាតិកំពុងដង្ហែរក្បួនមហាបាតុកម្មអហឹង្សារបស់ខ្លួនចូលទៅកាន់ព្រះអង្គដងទង់ រឺព្រះអង្គដងកើ នៅខាងមុខព្រះបរមរាជវាំង ប្រជាពលរដ្ឋបានចោមរោមលោក ផៃ ស៊ីផាន ដែលក្នុងសំលៀកបំពាក់ជាអ្នកថតរូប ពាក់មួក និងពាក់វែនតាខ្មៅ កំពុងថតរូបសកម្មភាពក្រុមបាតុករ។
ប្រជាពលរដ្ឋបានសាកសួរលោកយ៉ាងច្រើន តាមតែចិត្តចង់ បើទោះជាសំនួរមួយចំនូនមិនសូវសមរម្យក៏ដោយ តែនេះអាចជាសំនួរដែលត្រាំទុកក្នុងបេះដូងរបស់ប្រជាពលរដ្ឋតាំងពីយូរមកហើយ។ យ៉ាងណាលោក ផៃ ស៊ីផាននៅ តែឆ្លើយតបនិងសំនួររបស់ប្រជាពលរដ្ឋ តែចំលើយទាំងនោះបែជាត្រូវប្រជាពលរដ្ឋសើចចំអកទៅវិញ។
គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ មានមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួន ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ចំៗ ដោយមិនញញើត រហូតមកដល់ថ្ងៃធ្វើមហាបាតុកម្មលើកទី២របស់គណបកស្សសង្គ្រោះជាតិ ក៏លេចមុខអ្នកវិភាគនយោបាយ លោក ឈឹម ផលវរុណ នៅផ្សារកណ្តាល ក៏ត្រូវប្រជាពលរដ្ឋចោមរោមនិងជេរប្រមាថធ្ងន់ៗផងដែរ។
អ្នកតាមដានស្ថានការណ៌មួយចំនួនបាននិយាយថា ទោះជាយ៉ាងណាប្រជាពលរដ្ឋមិនគួរបង្ហាញសកម្មភាពរើសអើងបែបនេះខ្លាំងពេកទេ ព្រោះដូចដែលគ្រប់គ្នាបានដឹងហើយថា ការងារមួយចំនួនរបស់បុគ្គលដែលប្រជាពលរដ្ឋកំពុងតែខឹង និងស្អប់នោះ អាចជាការងារដែលគេមិនពេញចិត្ត តែបង្ខំចិត្តធ្វើតាមបទបញ្ជារ រឺដោយប្រការដែលមិនអាចគេចវេសបាន។
អ៊ុំប្រុសម្នាក់ អ្នកជួសជុលម៉ូតូនៅផ្សារកណ្តាលបាននិយាយថា «អារឿងខឹង និងស្អប់នោះវាដល់កទៅហើយ តែយើងមិនគួរឃើញគេហើយក៏នាំគ្នាជេរប្រមាទនោះទេ ព្រោះការធ្វើបែបនេះវាអាចឲ្យគេវាយតំលៃយើងថា រើសអើង និងគ្មានសីលធម៌»។
ប៉ុន្តែយុវជនម្នាក់ឈ្មោះ សៀន បាននិយាយថា «ពេលខ្លះយើងទ្រាំមិនបានពេលឃើញមុខបុគ្គលអស់នោះ ព្រោះអី ព្រោះបើស្តាប់ពួកគាត់និយាយក្នុងវិទ្យុរឺទូរទស្សន៌ គឺវាខុសស្រឡះពីអ្វីដែលយើងឃើញនិងភ្នែក.. អ្នកណាមិនខឹងបើតែចឹងៗនោះ..»។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផានបានចាកចេញពីទីនោះ ដោយពុំមានអំពើហឹង្សា រឺផលប៉ះពាល់អាក្រក់អ្វីដល់លោកឡើយ ក្រោយលោកបានសុំចុះចាញប្រជាពលរដ្ឋ៕
ប្រភពពីៈ នាវា
























Loading...




Post a Comment