មានអាយុ ៥៥ឆ្នាំ លោកTony Abbott បានចូលធ្វើសច្ចាប្រណិធានជានាយករដ្ឋមន្ត្រីអូស្រា្តលីជាផ្លូវការហើយ នៅថ្ងៃពុធទី១៨ ខែកញ្ញានេះនៅឯវិមានរដ្ឋាភិបាលក្នុងរដ្ឋធានី Canberra ដែលស្ថិតនៅចំពីមុខទេសាភិបាល Quentin Bryce។
ពិធីឡើងស្បត់កាន់ដំណែងជារដ្ឋាភិបាលផ្លូវការនេះបានធ្វើឡើង បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោកAbbott ទទូលបានជ័យជម្នះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតជាតិ កាលពីថ្ងៃទី៧ ខែកញ្ញាកន្លងទៅដោយបណ្តាលឲ្យគណបក្សពលកម្មរបស់លោកនាយករដ្ឋមន្ត្រី Kevin Rudd បាត់បង់អំណាចពីដៃទៅសូន្យ។
ក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រីថ្មីថ្មោងរបស់ប្រទេសអូស្រា្តលីបាននិយាយថា លោកនឹងរៀបចំរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីថ្មីរបស់លោក។ លោកTony Abbott អះអាងថា ពួកគេគឺសុទ្ធតែជាអ្នកពោពេញទៅដោយបទពិសោធន៍ ដែលនឹងឡើងចួលកាន់ដំណែងជារដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។ រដ្ឋមន្ត្រីថ្មីៗទាំងនេះនឹងចូលស្បត់កាន់ដំណែងជាផ្លូវការនៅថ្ងៃស្អែកនេះ។
និយាយពីគោលនយោបាយរបស់គណបក្សអភិរក្សនិយមរដ្ឋាភិបាលរបស់លោក Abbott នឹងចាប់ផ្តើមផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច និងជនអន្តោប្រវេសន៍ខុសច្បាប់ព្រមទាំងលុបចោលពន្ធកាបូនទៀតផងដែរ។
ជារឿងដ៏សំខាន់នេះពីមួយថ្ងៃទៅមួយថ្ងៃលោកកំពុងតែឆ្ពោះទៅបញ្ឈប់សកម្មភាពលំហូរចូលនៃអ្នកស្វែករកទីជម្រក និងបញ្ជួនត្រឡប់ពួកជនអន្តោប្រវេសន៍តាមទួកទាំងទូកទាំងនោះទៅកាន់ប្រទេសរបស់ពួកគេវិញ៕(ដោយៈថា ថៃ)
Source from: Vayofm























Loading...




Post a Comment