ស្រីស្រស់ក្មេងម្នាក់ឈ្មោះ ចិន្តា បានធ្វើការព្រមានថា នាងនឹងប្តឹងអ្នកដែលយករូបថតនិងឈ្មោះរបស់នាងមកបង្កើតជា Account Facebook ដោយ Post រូបនាងភ្ជាប់ជាមួយនឹងរូបភាពអាសអាភាស ព្រមទាំង Post មួលបង្កាច់ថា នាងបានប្រកាសលក់ខ្លួននៅក្នុងបណ្តាញសង្គម Facebook ។
នាង ចិន្តា បានឲ្យដឹងថា នារយៈពេលកន្លងមក និងទល់បច្ចុប្បន្ននេះ មានជនខិលខូចបានលួចយករូបថតនិងឈ្មោះពិតប្រាកដរបស់នាងមកបង្កើតជា Account Facebook ដោយ Post រូបនាងភ្ជាប់ជាមួយនឹងរូបភាពអាសអាភាស ដើម្បីឲ្យអ្នកលេង Facebook យល់ច្រឡំថា ជាសកម្មភាពលើគ្រែរបស់នាង ។ លើសពីនេះ ជនកំហូចនោះបាន Post មួលបង្កាច់ទៀតថា នាងបានប្រកាសលក់ខ្លួនរួមភេទក្នុងមួយយប់ចំនួន២០ដុល្លារអាមេរិកផងដែរ ។
ស្រីស្រស់ ចិន្តា បានប្រាប់ឲ្យដឹងថា រូបភាពអាសអាភាសដែលជាសកម្មភាពលើគ្រែ ត្រូវបានគេយកមក Post ក្នុង Facebook ភ្ជាប់ជាមួយរូបថតនាងពិតប្រាកដនោះ មិនមែនជារូបនាងទេ ប៉ុន្តែមានជនខិលខូចតាមឈ្នានីសព្យាបាទនាង ដើម្បីឲ្យនាងខ្មាសគេក្នុង Facebook ខណៈដែលនាងឈប់លេង Facebook ជាយូរមកហើយ ។
នាង ចិន្តា បានរៀបរាប់ថា កាលនាងដាក់ពាក្យសុំចូលធ្វើការនៅក្រុមហ៊ុនមួយ គឺនាងបានស្គាល់គ្នាជាមួយបុរសម្នាក់ ហើយបុរសនោះសុំស្នេហ៍នាង តែនាងមិនព្រម ធ្វើឲ្យបុរសនោះមានអារម្មណ៍អាក់អន់ស្រពន់ចិត្តនឹងរូបនាង ។ នាពេលនោះ នាងមាន Account Facebook ហើយនាងតែង Post រូបថតនាងក្នុង Timeline របស់នាងជារឿយៗ ដោយមិននឹកស្មានថា រូបថតទាំងនោះរបស់នាងត្រូវបានជនខិលខូចយកមកប្រើប្រាស់ Post ភ្ជាប់ជាមួយរូបភាពអាសអាភាសបែបនេះសោះ ។ នាងបានកំណត់មុខសញ្ញាថា ជនខិលខូចកំពុងតាមព្យាបាទឈ្នានីសនាងតាម Facebook គឺជាបុរសដែលសុំស្នេហ៍នាងមិនបាននោះហើយៗគេសងសឹកនាងតាមវិធីថោកទាបបែបនេះ ។
ស្រីស្រស់ ចិន្តា បានប្រាប់ឲ្យដឹងបន្ថែមថា នាងរកបានរូបថតពិតប្រាកដរបស់បុរសកំហូចរូបនោះហើយៗនាងក៏បានប្តឹងបង្ការទុកទៅសមត្ថកិច្ចរួចជាស្រេច ក្នុងករណីបុរសកំហូចនោះនៅតែប្រព្រឹត្តអំពើថោកទាបបែបនេះទៀត ។
ព័ស្តុតាងបានបង្ហាញថា នៅក្នុង Timeline នៃបណ្តាញសង្គម Facebook ដែលមានដាក់ Cover និង Profile ជារូបថតនាង ចិន្តា នោះ ឃើញមាន Post នូវរូបភាពអាសអាភាសដែលជាសកម្មភាពសិចលើគ្រែរបស់នារីរូបស្រស់ម្នាក់ជាច្រើនសន្លឹក និងបាន Post បញ្ជាក់ថា នាងចិន្តាប្រកាសលក់ខ្លួនរួមភេទក្នុងមួយយប់ចំនួន២០ដុល្លារអាមេរិក ព្រមទាំងថា នាងចូលចិត្តបៀមលិង្គទៀតផង ។
សូមរំលឹកជូនដែរថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ មាន Account អនាមិកមួយដោយដាក់ឈ្មោះថា San Chhay បានយករូបថតនាង ចិន្តា ទៅ Post នៅក្នុង Group មួយឈ្មោះ Life education ដោយភ្ជាប់ជាមួយនឹងរូបភាពអាសអាភាសដែលជាសកម្មភាពសិចលើគ្រែរបស់ស្ត្រីម្នាក់យ៉ាងស្រើបស្រាលជាច្រើនសន្លឹក ។ ប៉ុន្តែបន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត "DTN7.COM"រួចមក Account ឈ្មោះ San Chhay ក៏រលាយខ្លួនពីក្នុង Facebook បាត់ទៅ និងរូបភាពនៅក្នុង Group Life education ដែលមានសមាជិកជាង១ម៉ឺននាក់នោះ ក៏រលាយបាត់ទៅជាមួយគ្នាដែរ ៕
Source from: www.dtn7.com
Post a Comment