Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តតាកែវ៖ឈាម​​ស្រែក​​ស្បែក​​ហៅទី​បំ​ផុត​​ជន​ស​ង្ស័យ​​ដែល​​បានវាយ​​ស​ម្លាប់​​លោក​តា​​អា​ចារ្យ​​វត្ត​ភ្នំ​​ជី​​សូរប្លន់​​យក​​ទ្រព្យ​ស​ម្បត្តិហើយ​​បាន​​អូស​​សព​​យកទៅ​កប់​​ចោល​​ដើ​ម្បី​​បំ​បិទ​ដាន

​ខេត្តតាកែវ ៖ ឈាម​​ស្រែក​​ស្បែក​​ហៅ ទី​បំ​ផុត​​ជន​ស​ង្ស័យ​​ដែល​​បាន វាយ​​ស​ម្លាប់​​លោក​តា​​អា​ចារ្យ​​វត្ត​ភ្នំ​​ជី​​សូរ ប្លន់​​យក​​ទ្រព្យ​ស​ម្បត្តិ ហើយ​​បាន​​អូស​​សព​​យក ទៅ​កប់​​ចោល​​ដើ​ម្បី​​បំ​បិទ​ដាន ត្រូវ​​ស​មត្ថ​កិច្ច​​ឃាត់​ខ្លួន រួម​ជា​មួយ​​វត្ថុ​តាង​​ជាក់​ស្តែង កាលពី​វេលា​ម៉ោង ៧​និង​២០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅ​ភូមិក​ញ្ចា​ញ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។​

 

​ជនសង្ស័យ​ជាម​នុស្ស​.​គ មានឈ្មោះ សួស សុក ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ហើយ​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន​កូនកាំបិត​១ អាវ​ប្រឡាក់​ឈាម​១ ស្បែកជើង​១​គូ ដែល​ម្ខាង​លេខ​៩ និង​ម្ខាង​ទៀត​លេខ​១០ ត្រូវ​នគរបាល​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ ប្រើ​វត្ថុ​រឹង​វាយ​ក្បាល ពីក្រោយ​ជាច្រើន​កន្លែង ខណៈដែល​ជនរងគ្រោះ អង្គុយ​សមាធិ​។​

 

​សូម​រំលឹកថា សាកសព​ជនរងគ្រោះ ឈ្មោះ ចាប តូច អាយុ ៧៨​ឆ្នាំ ជា​អាចារ្យ​នៅ​វត្តភ្នំ​ជី​សូរ ត្រូវ​ជន​មិន​ស្គាល់មុខ សម្លាប់​យ៉ាង​ឃោរឃៅ រួច​យក​សាកសព​ទៅ​កប់​បំបាត់ដាន ហើយ​ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ កាលពី​ព្រលឹម​ស្រាងៗ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅ​ខាងជើង វិហារ​វត្ដ​ភ្នំ​ជី​សូរ ស្ថិតក្នុង​ឃុំ​រវៀង ស្រុក​សំរោង ខេត្ដ​តាកែវ ហើយ​នៅក្នុង​ខ្លួន​របស់​ជនរងគ្រោះ មាន​ពាក់ចិញ្ចៀន​១​វង់ ទម្ងន់ ២​ជី និង​លុយ ៤០ ម៉ឺន​រៀល ព្រមទាំង​ទូរស័ព្ទ​១​គ្រឿង​ផងដែរ ៕

Wat 24108 Wat 23103


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item