រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក ដេវ៉ូពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-1613 ដែលម្ចាស់ចតចោលនៅប្រប មាត់ទន្លេបាសាក់ បានរអិលធ្លាក់ចូល ទឹកទន្លេលិចបាត់ ខណៈដែលម្ចាស់ឈប់ផឹកទឹកអំពៅ ហើយមិនបានដាក់ហ្វ្រាំងដៃ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានបើករថយន្ត យកមកចតនៅលើចិញ្ចើមផ្លូវ មាត់ទន្លេ ហើយម្ចាស់រថយន្ត បានចុះទៅអង្គុយផឹកទឹកអំពៅ ហើយ ១០នាទី ក្រោយមក ស្រាប់តែរថយន្ត បានរអិលធ្លាក់ចូលទៅក្នុងទឹកទន្លេ ក្រោមស្ពានឥន្ធូ កោះពេជ្រតែម្តង។ ភ្លាមៗនោះម្ចាស់រថយន្ត បានស្រវេរស្រវ៉ាយកខ្សែពួរ មកចងរថយន្តរបស់ខ្លួន ជាប់ជាមួយនឹងបង្កាន់ដៃស្ពាន កុំឲ្យអណ្តែតទៅតាមទឹកទន្លេ៕
Source from: watphnom-news.com























Loading...




Post a Comment