Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​លោក​ឧត្តមសេនីយ៍ឯក​ម៉​ម​សំ​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​អត្តលេខ​០០២៥១២​និង​មាន​តួនាទី​ជានា​យក​ខុទ្ទកាល័យ​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៉ុ​ល​

​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៥១២​ និង​មាន​តួនាទី​ជានា​យក​ខុទ្ទកាល័យ​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៉ុ​ល​ សា​រឿ​ន​ ជា​អគ្គមេបញ្ជាការ​នោះ​ ត្រូវ​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​កូនចៅ​ក្រោម​ឱវាទ​ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ ។​

នាយទាហាន​ និង​ពល​ទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឋិត​នៅ​ក្រោម​ឱវាទ​របស់​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​រិះគន់​មេ​របស់​ខ្លួន​ដូច​តទៅ​​ ៖

១-​ថវិកា​សាងសង់​អគារ​ខុទ្ទកាល័យ​អគ្គ​បញ្ជាការដ្ឋាន​ប្រើប្រាស់​អស់​ចំនួន​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ជំនួយ​របស់​វៀតណាម​ បែរជា​សំណង់​នោះ​គ្មាន​គុណភាព​ ។​

២-​ថវិកា​បេឡា​សង្គ្រោះ​របស់​ខុទ្ទកាល័យ​កាត់​ពី​ទាហាន​រៀង​រាល់​ខែ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ បែរជា​គ្មាន​តួលេខ​ចំណូល​ ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ឡើយ​ ។​

៣-​រៃ​អង្គាស​លុយកាក់​ពី​កូនចៅ​ក្នុង​ខុទ្ទកាល័យ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​ អង្គាស​លុយ​ធ្វើ​របង​ និង​ទិញ​ដើមឈើ​នៅ​ដី​ក្រសាំងផ្អែម​ ព្រមទាំង​គាបសង្កត់​ប្រើប្រាស់​កម្លាំង​ពលកម្ម​កូនចៅ​យក​ទៅ​ដាំ​ដុះ​បម្រើ​ឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ថែម​ទៀត​ ។​

៤-​បងប្អូន​ កូនចៅ​ សែស្រឡាយ​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​ឡើងបុណ្យស័ក្តិ​លឿន​ និង​ឡើង​តួនាទី​ធំ​ជា​ហូរហែ​ រីឯ​អ្នក​ផ្សេងៗ​ទៀត​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ ។​

៥-​លើកតម្កើង​អ្នក​គ្មាន​បទ​ពិសោធន៍​និង​ជា​ទាហាន​គ្មាន​ឆ្លងកាត់​សាលា​តែ​ចេះ​អែបអប​ ដូច​ជា​ លោក​ឧត្តមសេនីយ៍​ ថោ​ង​ សា​រ៉ាត់​ ,​លោក​ឧត្តមសេនីយ៍​ មាស​ វ​ណ្ណា​ ឲ្យ​ធ្វើ​ជា​នាយករង​ខុទ្ទកាល័យ​ ។​ ដោយឡែក​អ្នកមាន​សមត្ថភាព​ពិត​ ដូច​ជា​ លោក​ឧត្តមសេនីយ៍​ អែម​ ម៉ា​អូ​វី​ ,​លោក​ឧត្តមសេនីយ៍​ យៀង​ គឹ​ម​សូ​ រុញ​ចេញ​ទៅ​ឆ្ងាយ​ ។​

៦-​តាំងពី​មានមុខ​ឡើង​កាន់​តំណែង​ជានា​យក​ខុទ្ទកាល័យ​ពេល​ណា​មក​ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ធំៗ​ក្នុង​អគ្គ​មេ​បញ្ជាការដ្ឋាន​ ដូច​ជា​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ,​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ,​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គឹ​ម​ ប៊ុ​ន​ថា​ន​ ,​ឯកឧត្តម​ឧត្តមសេនីយ៍​ សេង​ វុ​ទ្ធី​ និង​ឯកឧត្តម​ឧត្តមសេនីយ៍​ អ៊ុ​ក​ ផ​ល្លី​ …​។​ល​។​ មានការ​អាក់អន់ស្រពន់ចិត្ត​នឹង​គ្នា​ ព្រោះតែ​រឿង​ការងារ​ក្នុង​ខុទ្ទកាល័យ​មិន​មាន​ឯកភាព​ផ្ទៃក្នុង​ ។​

៧-​ចូល​ចិត្ត​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់ដឹកនាំ​ ដើម្បី​បិទ​បាំង​អំពើ​ពុក​រលួយ​របស់​ខ្លួន​ ដូច​ជា​ ពុក​រលួយ​ក្នុង​រឿង​ដោះ​ដូរ​ដី​ពី​នេះ​ទៅ​នោះ​ បាន​លុយ​ដាក់​ហោប៉ៅ​ ជាដើម​ ។​

៨-​បន្លំ​ឆ្នាំ​កំណើត​ផ្ទាល់ខ្លួន​ដើម្បី​គេចវេះ​ពី​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍​ (​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ឆ្នាំ​២០១១​ ដាក់​ឆ្នាំ​កំណើត​១៩៥៥​ លុះដល់​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ឆ្នាំ​២០១៣​ ដាក់​ឆ្នាំ​កំណើត​១៩៥៧)​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ធ្វើការ​ប​ភ្លឺ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍​ ម៉​ម​ សំ​ បាន​នៅឡើយ​ទេ​ ត្រឹម​ថ្ងៃ​ទី​០៨​ តុលា​នេះ​ ទាក់ទង​នឹង​ការ​បរិហារ​រិះគន់​ពី​សំណាក់​កូនចៅ​ក្រោម​ឱវាទ​របស់​លោក​ឧត្តមសេនីយ៍​ដូច្នេះ​ ។​

​លោក​ ម៉​ម​ សំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៥១២​ បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៧/២៧៦​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០០៧​ និង​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២០៩/១៧០​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ហើយ​មក​ទល់​បច្ចុប្បន្ន​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៧១១/៦៦៩​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ​ឆ្នាំ​២០១១​ ៕​

Mom-Sam


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item