Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
នៅ​ថ្ងៃ​ទី​០៨​ខែតុលា​ឆ្នាំ​២០១៣​នេះ​កញ្ញា​ធី​សុវណ្ណ​ថា​

នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ជា​ម្ចាស់​ Page​ ដ៏​ធំ​មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ មាន​សមាជិក​គាំទ្រ​ Like​ Page​ ចំនួន​248K​ "​ជាង​២៤​ម៉ឺន​នាក់​"​ បាន​សម្រេច​ប្រកាស​បង្កើត​មូលនិធិ​មួយ​ឈ្មោះ​ "​មូលនិធិ​ I​ Love​ Cambodia​ Hot​ News"​ ដើម្បី​ទទួល​អំណោយ​របស់​សប្បុរសជន​យក​ទៅ​ចែក​ជូន​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ដោយ​ផ្ទាល់​ និង​មាន​ថត​ជា​វី​ដេ​អូ​ទុកជា​ការ​ថ្លែងអំណរគុណ​ ។​

តាម​ការ​ប្រកាស​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ជា​ម្ចាស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ បាន​ឲ្យ​ដឹង​ថា​ សប្បុរសជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ចូលរួម​ចំណែក​បរិច្ចាគ​ជា​ថវិកា​ក្តី​ ឬ​ជា​សម្ភារៈ​ក្តី​ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ តាម​រយៈ​មូលនិធិ​ I​ Love​ Cambodia​ Hot​ News​ អាច​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​តាម​ទូរស័ព្ទ​លេខ​ 015​ 880​ 693​ និង​លេខ​ 069​ 677​ 399​ ឬ​តាម​គណនី​ធនាគារ​អេ​ស៊ី​លី​ដា​ "ACLEDA"​ លេខ​36000148480918​ ។​ ​

មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ ភាគច្រើន​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ខ្មែរ​ជួយ​ខ្មែរ​ ពេល​ខ្មែរ​ជួប​ប្រទះ​នឹង​គ្រោះ​លំបាក​វេទនា​ទាំងឡាយ​របស់​ម្ចាស់​ Page​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ហើយ​ពួក​គេ​បាន​ចាត់​ទុក​អំពើ​ដ៏​ល្អ​នេះ​ គឺជា​គំរូ​ដ៏​ប្រពៃ​សម្រាប់​មហា​គ្រួសារ​ខ្មែរ​ទូទៅ​ ៕​

Thy-Sovantha


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item