Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ឯកឧត្តម​សម​រ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា​និង​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​នៃ​ទ្វីបអឺរ៉ុប​រួច​ហើយ​

​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ និង​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​នៃ​ទ្វីបអឺរ៉ុប​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ដើម្បី​បំពេញបេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​បរទេស​ ប្រយោជន៍​ស្វះស្វែង​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​ និង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​សព្វថ្ងៃ​ ដឹកនាំ​ដោយ​បុរស​ខ្លាំង​នៃ​កម្ពុជា​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ។​

​ពេល​ទៅ​ដល់​មុខ​ក្រសួងការបរទេស​នៃ​ប្រទេស​អង់គ្លេស​ភ្លាម​កាលពី​ថ្ងៃ​ម្សិលមិញ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ Post​ រូបថត​ឯកឧត្តម​នៅ​ក្នុង​ Page​ ឯកឧត្តម​នៃ​បណ្តាញ​សង្គម​ Facebook​ ដែល​មាន​សមាជិក​គាំទ្រ​ Like​ Page​ ចំនួន​255K​ "​ជាង​២៥​ម៉ឺន​នាក់​"​ភ្លាមៗ​ដែរ​ ។​ លើស​ពី​នេះ​ទៀត​ នៅ​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ការទូត​ជាមួយ​សភា​អឺរ៉ុប​នៅ​ប្រទេស​បារាំង​ផង​ដែរ​ ។​

​ដំណើរ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នៅ​លើ​ទឹកដី​នៃ​ទ្វីបអឺរ៉ុប​ មាន​អ្នកគាំទ្រ​ដោយ​យល់​ឃើញ​ថា​ត្រឹមត្រូវ​យ៉ាងច្រើន​លើសលប់​ចំនួន​២៥០Comments​ ក្នុង​ចំណោម​២៥២Comments​ នៅ​ក្នុង​បណ្តាញព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម ​នៅ​កម្ពុជា​ ៕​

Sam-Rangsy-in-FranceSam-Rangsy-in-England


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item