Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រ​សួង​​អប់រំ​​យុវ​ជននិង​​កីឡាបាន​ប្រ​កាស​​ការ​ប្រ​ណាំង​​កង់ជើង​ឯក​​ជាតិ​​ឆ្នាំ​​២០​១៣នឹង​​ចាប់​ផ្ដើម​​នៅ​​ថ្ងៃ​ទី១៩ខែ​តុ​លាឆ្នាំ​​២០​១៣

​រាជធានី​ភ្នំពេញ ៖ ក្រ​សួង​​អប់រំ​​យុវ​ជននិង​​កីឡា បាន​ប្រ​កាស​​ការ​ប្រ​ណាំង​​កង់ ជើង​ឯក​​ជាតិ​​ឆ្នាំ​​២០​១៣ នឹង​​ចាប់​ផ្ដើម​​នៅ​​ថ្ងៃ​ទី១៩ ខែ​តុ​លា ឆ្នាំ​​២០​១៣ ដែល​​នឹង​ប្រ​ព្រឹត្ត​ទៅ​​នៅ​​ខេត្ត​កំពត ដែល​ជា​​តំ​បន់​​ទេស​ចរណ៍ ឆ្នេរ​សមុទ្រ​​ទី​២ នៅក្នុង​ប្រ​ទេស​កម្ពុជា​។​

 

​ការប្រកួត​មាន ២ វិញ្ញាសា គឺ​វិញ្ញាសា​កង់​គួ​ក បុរស​-​នារី និង​ប្រភេទ​កង់​ដៃត្រង់ បុរស​-​នារី ។ សម្រាប់​កង់​គួ​ក គឺ​ប្រកួត​ក្នុង​ចម្ងាយ​ផ្លូវ ១២០​គីឡូម៉ែត្រ ចំពោះ​កង់​ដៃត្រង់ ប្រកួត​ក្នុង​ចម្ងាយ​ផ្លូវ ៤០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ មាន​ក្លិប​ចំនួន ១៥ បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី របស់ខ្លួន​មក​ចូលរួម​ប្រកួត ។

 

​សម្រាប់​កង់​គួ​ក​បុរស មានតែ ៥ ក្លិប​ប៉ុណ្ណោះ ដែល​បញ្ជូន​កីឡាករ​របស់ខ្លួន មក​ចូលរួម​ប្រកួត គឺ​ក្លិប​កង់​ហោះ ២១ នាក់ ក្លិប​មេគង្គ ៤៥ នាក់ សាកលវិទ្យាល័យ​ធនធានមនុស្ស ៨ នាក់ ក្លិប EYC  ៦​នាក់ និង ក្លិប​ឯកត្តជន ១ នាក់ សរុប ៨១​នាក់ ។ ចំពោះ​កង់​គួ​ក​នារី​មានតែ កីឡាការិនី ២ នាក់​ប៉ុណ្ណោះ ដែល​ចូលរួម​ប្រកួត ហើយ​មកពី​ក្លិប​មេគង្គ ជាមួយគ្នា ។​

 

​ប្រភេទ​កង់​ដៃត្រង់ បុរស​មាន​ក្លឹប​ចំនួន ១៤ បាន​បញ្ជូន​កីឡាករ មក​ចូលរួម​ប្រកួត ដែលមាន​ចំនួន ៣២១ នាក់​និង​ក្លិប​ចំនួន ៧ បញ្ជូន​កីឡាការិនី មក​ចូលរួម​ប្រកួត ដែលមាន​កីឡាការិនី ២២ នាក់ ។​ ​គួរ​បញ្ជាក់ថា ដោយសារ​កង់​គួ​ក និង​កង់​ដៃត្រង់ ប្រកួត​ថ្ងៃ​ផ្សេងគ្នា​នោះ មាន​កីឡាករ និង​កីឡាការិនី​ខ្លះ​លេង​ទាំង ២ វិញ្ញាសា​តែម្តង​៕

Wat 181011 Wat 181012 Wat 181013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item