Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖មន្ត្រី​នគរ​បាលឋានៈ​​វរ​សេ​នីយ៍​ត្រីមាន​​តួ​នា​ទី​​ជានាយ​រង​​កា​រិយា​ល័យអត្ត​សញ្ញា​ណ​ប័ណ្ណនៃ​​ស្នង​ការ​​នគរ​បាល

​ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរ​បាល ឋានៈ​​វរ​សេ​នីយ៍​ត្រី មាន​​តួ​នា​ទី​​ជា នាយ​រង​​កា​រិយា​ល័យ អត្ត​សញ្ញា​ណ​ប័ណ្ណ នៃ​​ស្នង​ការ​​នគរ​បាល ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​​រថ​យន្ត​​ទួ​រីស​​ដឹក​​អ្នក​ដំ​ណើរ ១២ កៅ​អី​បុក​​​ស្លាប់​​ភ្លាមៗ កាល​ពី​​ម៉ោង​ជាង៨ យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ នៅមុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

 

​រថយន្ត​បង្ក​ម៉ាក សាំង​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ 2M 6926 ដឹក​អ្នកដំណើរ បើក​ពី​ទិស​ខាងលិច បាន​បុក​ម៉ូតូ​ហុងដា បើក​ដោយ​ឈ្មោះ បៅ ផល្លា ឋានៈ​វរសេនីយ៍ត្រី នាយរង​ការិយាល័យ នគរបាល​អត្តសញ្ញាណ​ប័ណ្ណ នៃ​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ មាន​ទីលំនៅ​ភូមិ ២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បើក​ពី​កើ​តទៅ​លិច  បណ្តាល​ឲ្យ​គាត់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។

 

​កម្លាំង​អាវុធហត្ថ​បាន​ដេញតាម​ចាប់ រថយន្ត​និង​អ្នកបើក​បរបាន លើផ្លូវ​ជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​លេខ​១ រួច​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។  លោក វរសេនីយ៍ទោ ឈឿ​ម សុ​ផុន នាយរង​ការិយាល័យ នគរបាល​ផ្លូវគោក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ ម៉ាន អ៊ូ​ស្មាន់ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​៕

Wat 18109


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item