Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖សម​ត្ថ​កិច្ច​​បាន​​ឃាត់​ខ្លួន​​យុវ​ជន​​ម្នាក់ដែល​​បាន​​លួង​លោមក្មេង​ស្រី​​ជា​​អ​នី​តិ​ជនយក​ទៅ​​រួម​រ័ក​​នៅ​ផ្ទះ​រ​បស់ខ្លួន​មួយ​យប់​បាន​ស​ម្រេច​​ចំ​នួ​ន៣

​រាជធានី​ភ្នំពេញ ៖ សម​ត្ថ​កិច្ច​​បាន​​ឃាត់​ខ្លួន​​យុវ​ជន​​ម្នាក់ ដែល​​បាន​​លួង​លោម ក្មេង​ស្រី​​ជា​​អ​នី​តិ​ជន យក​ទៅ​​រួម​រ័ក​​នៅ​ផ្ទះ​រ​បស់ខ្លួន​ មួយ​យប់​បាន​ស​ម្រេច​​ចំ​នួ​ន ៣ ដង ក្រោយ​ពី​​ស្គាល់​​នាង បាន​តែ​​មួយ​ថ្ងៃ​​ប៉ុ​ណ្ណោះ ខណៈ​នាំ​គ្នា​​ទៅ​លេង​​​កន្លែង​​កម្សាន្ត នៅ​សួន​ទឹក​មួយ នៅ​តំបន់​ព្រែក​ឯង ក៏ត្រូវ​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ ប្តឹង​ឲ្យ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 

​ជនជាប់ចោទ​មានឈ្មោះ ប៉ិច ភា​រ៉ា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​លក់​នំ​កា​ឆាយ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ​។ ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ព​.​ស​.​ម៉ អាយុ ១៣ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ បាន​ប្ដឹង​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ៧​ព្រឹក​ជនជាប់ចោទ រួមទាំង​មិត្តភក្ដិ​បាន​ជួបជុំគ្នា នៅ​ម្ដុំ​ផ្សារ​រាត្រី ។​

 

​ក្រោយមក​បាន​បបួលគ្នា ទៅលេង​កៀនស្វាយ ខេត្តកណ្ដាល លុះដល់​ម៉ោង​ប្រហែល ៥​ល្ងាច​ក៏​ត្រឡប់មកវិញ ប៉ុន្ដែ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ឌុប​គ្នា​មកលេង​ផ្ទះ​ជនសង្ស័យ រួច​ទិញ​ស្រា​មួយ​ដប​ផឹក ពេល​ជនរងគ្រោះ​ស្រវឹង ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ​តែម្ដង​។ ដោយសារ​បាត់​កូនស្រី មួយ​យប់​ក៏​តាម​សួរនាំ ទើប​បែកធ្លាយ រឿង​រំលោភ​សេព​សន្ធ​វៈ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង​៕

Wat 181010



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item