Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ដោយ​សារ​​តូច​ចិត្ត​​នឹង​​ប្តី​​ចង់​​ដោះ​ដៃទៅ​​អោប​​ស្រី​​ថ្មីអស់​សង្ឃឹម​​ក្នុង​​ជីវិតបាន​​បង្ខំ​​ឲ្យ​​ស្រី​​វ័យ៣០​​ឆ្នាំ​​ម្នាក់ស​ម្រេច​​ចិត្ត​​ជិះ​​ម៉ូតូ

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​តូច​ចិត្ត​​នឹង​​ប្តី​​ចង់​​ដោះ​ដៃ ទៅ​​អោប​​ស្រី​​ថ្មី អស់​សង្ឃឹម​​ក្នុង​​ជីវិត បាន​​បង្ខំ​​ឲ្យ​​ស្រី​​វ័យ ៣០​​ឆ្នាំ​​ម្នាក់ ស​ម្រេច​​ចិត្ត​​ជិះ​​ម៉ូតូ ដឹក​​កូន​តូច​ៗ​​ចំ​នួន ២​​នាក់ មក​​លោត​ទឹក​​សម្លាប់​ខ្លួន នៅ​លើ​​ស្ពាន​ជ្រោយ​ចង្វារ តែ​​មិន​បាន​​សម្រេច​​នោះទេ ដោយសារ​កម្លាំង​នគរបាល ប្រចាំ​គោលដៅ ស្ពាន​ជ្រោយចង្វា ជួយ​ឃាត់​ទាន់​កុំ​ឲ្យ​គិត​ខ្លី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១៣​និង​៣០ នាទី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ ។​
​

នារី​ដែលមាន​វិបត្តិ​ធ្ងន់ធ្ងរ​ហើយ​គិត​ខ្លី​នោះ មានឈ្មោះ ចាន់ សាប អាយុ​៣០ មាន​ប្តី​ឈ្មោះ ប៊ុន ធូ អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ មានកូន ២​នាក់ កូនប្រុស​បង​មាន​អាយុ ៦​ឆ្នាំ និង​កូនស្រី​អាយុ ២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មុនពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៉ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL 7217 មកដល់​ពាក់កណ្តាល ស្ពាន​ជ្រោយចង្វា​ហើយ​ឈប់​ម៉ូតូ​ឈរ​កាន់​ដៃ​កូន​ទាំង​២ យំ​សស្រាក់ មានបំណង​លោត​ពីលើ​ស្ពាន ទៅ​ទិស​ខាងត្បូង​។​
​

​ពេល​ប៉ូលិស​ឃើញបែបនេះ មានការ​សង្ស័យ​ក៏​ទៅ​សួរនាំ​ទើប​ដឹងថា នាង​ចង់​លោតទឹក​សម្លាប់ខ្លួន ដោយសារ​មាន​វិបត្តិ​ធ្ងន់ធ្ងរ មិនអាច​ដោះស្រាយបាន​។ មូលហេតុ​ដែល​នាង​សម្រេចចិត្ត មក​បញ្ចប់ជីវិត​នោះ គឺ​មកពី​នាង​តូចចិត្ត​នឹង​ប្តី បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី ទើប​មិន​ចង់​រស់​ហើយ​សម្រេចចិត្ត មក​លោតទឹក​បញ្ចប់ជីវិត តែ​មិនទាន់បាន​លោត​ផង ក៏ត្រូវ​ប៉ូលិស​ឃាត់ ហើយ​ណែនាំ​ឲ្យ​មក​ផ្ទះ​វិញ​៕

Wat 2910I
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item