Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ភាព​​អ​ស​កម្ម​និង​​អំ​ពើ​ពុក​រលួយនៅ​ក្នុង​​ពន្ធ​នា​គារ​​ខេត្ត​កណ្តាលដែល​​កើត​មាន​​រាប់​សិប​​ឆ្នាំ​​មក​ហើយ​​នោះគ្មាន​​ការ​កែ​ទម្រង់​​អ្វី​​ទាំង​អស់គឺ​​រឹត​តែ​ចង់​​ខ្លាំង​​លើស​​ដើម​​ទៅ​ទៀតបើ​ទោះ​បី​ជា​​មាន​ការ​​ដោះ​ដូ​រ​​តំ​ណែង​​លោក

​ខេត្តកណ្តាល ៖ ភាព​​អ​ស​កម្ម​និង​​អំ​ពើ​ពុក​រលួយ នៅ​ក្នុង​​ពន្ធ​នា​គារ​​ខេត្ត​កណ្តាល ដែល​​កើត​មាន​​រាប់​សិប​​ឆ្នាំ​​មក​ហើយ​​នោះ គ្មាន​​ការ​កែ​ទម្រង់​​អ្វី​​ទាំង​អស់ គឺ​​រឹត​តែ​ចង់​​ខ្លាំង​​លើស​​ដើម​​ទៅ​ទៀត បើ​ទោះ​បី​ជា​​មាន​ការ​​ដោះ​ដូ​រ​​តំ​ណែង​​លោកមួង សំ​អាត ដាក់​ជំនួស​​ដោយ​លោក ចា​ត ស៊ី​នាង ឲ្យ​មកជួយ​កែទម្រង់​យ៉ាងណាក៏ដោយ​។ រឿងនេះ​ទាមទារ​ឲ្យ​លោក​ផ្កាយ​៣ គុយ ប៊ុនសន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ​ក្រសួងមហាផ្ទៃ មេត្តា​ពិនិត្យមើល​ភាព​អសកម្ម ដែល​កំពុង​កើតមាន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ឡើងវិញ​ផង ឲ្យ​ស្របតាម​គោលការណ៍​កែទម្រង់​របស់​ក្រសួងមហាផ្ទៃ​។​

 

​ច្រើន​ឆ្នាំ​មកហើយ​ដែល​សាច់ញាតិ​អ្នកទោស បាន​រអ៊ូរទាំ​អំពី​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ ពី​សំណាក់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល ដែលមាន​ជាច្រើន​កន្លែង ហើយ​ការចំណាយ​មាន​ចាប់ពី ១​ម៉ឺន​រៀល ដល់ ៦​ម៉ឺន​រៀល សម្រាប់​ការចូល​សួរសុខទុក្ខ​សាច់ញាតិ ដែល​ជាប់ឃុំ​ម្តងៗ​។ បើ​មាន​លុយ​ច្រើន​អាចមាន​ពេលវេលា សាកសួរ​សុខទុក្ខ​សាច់ញាតិ​បានយូរ តែបើ​មាន​លុយ​តិច​ឬ​មិនមាន​លុយ​បង់ ទៅតាម​ការតម្រូវ​រប​ស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ ច្បាស់​ជា​មិនបាន​ចូលទៅ​សួរសុខទុក្ខ សាច់ញាតិ​របស់ខ្លួន​នោះទេ ឬ​បាន​ជួប​ត្រឹមតែ​៣​នាទី​ប៉ុណ្ណោះ​។ អំពើពុករលួយ​នៃ​ការ​កោសរូស បង្ខំ​ឲ្យ​សាច់ញាតិ​អ្នក​ជាប់ឃុំ​បង់លុយ រៀងរាល់​ពេល​ចូល​សាកសួរ​សុខទុក្ខ អ្នក​ជាប់ឃុំ​បានក្លាយ​ជា​រឿង​សាមញ្ញ ដែល​កំពុង​កើត​មាននៅ​ទូទាំងប្រទេស គ្មាន​ការកែទម្រង់​នោះទេ​។​

 

​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល ស៊ី​តាម​ជំនាញ ហើយ​ធ្វើ​អ្វីៗ​ទៅ តាម​គោលការណ៍​ណែនាំ​របស់លោក ចា​ត ស៊ី​នាង ដូចជា​ករណី​អ្នកទោស ឬ​អ្នក​ជាប់ឃុំ​ដែលមាន​លុយ គឺមាន​ឱកាស​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ និង​អាច​ដើរហើរ​ដោយ​សេរី នៅក្នុង​បរិវេណ​ពន្ធនាគារ ប៉ុន្តែ​សម្រាប់​អ្នកទោស​ជា​ជនក្រីក្រ គ្មាន​លុយ​បង់​ឲ្យ​អនុរក្ស​ពន្ធនាគារ ត្រូវគេ​យកទៅដាក់​ក្នុង​បន្ទប់ ដ៏​តូចចង្អៀត​រក​កម្រើកខ្លួន​មិន​រួច ហើយ​ពេលខ្លះទៀត​សឹង​ថា មិនបាន​ចេញ​ក្រៅ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ឃើញ​ពន្លឺ​ថ្ងៃ​ផង​។ ជាគោលការណ៍​អ្នកទោស​ទាំងអស់​មិន​ថា ជា​អ្នកមាន​លុយ ឬ​អ្នកក្រ​ទេ ត្រូវមាន​សិទ្ធិ​ស្មើគ្នា​មិនមាន​ការយោគយល់ ឲ្យ​អ្នកទោស​មាន​លុយ​ទៅ​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ឬ​ត្រូវ​បង់លុយ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ដើម្បី​មាន​កន្លែង​ស្នាក់នៅ​ល្អប្រសើរ​ធំ​ទូលាយ ដាច់​តែឯង​នោះទេ​។
​

ដូច្នេះ​រឿងហេតុ​ដែល​មន្ត្រី អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល រៀបចំ​ឲ្យ​មាន​បន្ទប់​ម៉ាស៊ីនត្រជាក់ សម្រាប់​អ្នកទោស​ដែលមាន​លុយ គឺជា​រឿង​ពុករលួយ​ដ៏​ធំ​មួយ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យមើល​ឡើងវិញ​ផង​។ មាន​ភាព​ខុសឆ្គង​មួយចំនួនទៀត​ដូចជា ករណី​ប្រើ​កម្លាំង​អ្នកទោស​ឲ្យ​ផលិត​សម្លៀកបំពាក់ ដែលជា​គោលការណ៍​បង្រៀន ឬ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នកទោស ដែល​ជិត​ផុតកំណត់​ជាប់ឃុំ  ផ្តល់ឱកាស​ឲ្យ​ពួកគេ អាចមាន​ជំនាញ ឬ​អាជីព​ទៅរក​ស៊ី​ក្រោយពេល​ចាក​ចេញពី​ពន្ធនាគារ ដែល​វិស័យនេះ​ទទួលបាន​នូវ ការជួយឧបត្ថម្ភ​ពី​អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​មាន​លេច​ឮថា ផលិតផល​កាត់ដេរ​ដែល​ត្រូវបាន ប្រើប្រាស់​កម្លាំង​អ្នកទោស​នោះ មានការ​លួច​លក់​ឲ្យ​ទៅខាង​រោងចក្រ សម្រាប់​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ​។
​

នេះ​នៅ​មិនទាន់​គិតដល់​ករណី​កេងប្រវ័ញ្ច របបហូបចុក​របស់​អ្នកទោស និង​ប្រាក់ឧបត្ថម្ភ​ដល់​អ្នកទោស​នោះទេ គឺ​សុទ្ធសឹង​ជា​អំពើពុករលួយ​ដែល​ទាមទារ​ឲ្យ​លោក ឱម យ៉ិនទៀង ពិនិត្យ​បញ្ហា​អស់​ទាំងនេះ​ឡើងវិញ​ផង មិនគួរ​បណ្តែតបណ្តោយ​ឲ្យ អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។ គេ​មិន​ច្បាស់​ទេ​ថា តើ​លោក ចា​ត ស៊ី​នាង ជា​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បានដឹង​ពី​ភាព​អសកម្ម ដែល​ក្រុមមន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល កំពុង​ប្រព្រឹត្ត​ឬក៏​យ៉ាងណា​នោះទេ ប៉ុន្តែ​ច្បាស់​ណាស់​ដែលថា អ្វីៗ​ដែល​មន្ត្រី​ថ្នាក់ក្រោម​បាន​ប្រព្រឹត្ត កើតឡើង​ដោយសារតែ​ការបិទ​ភ្នែក បិទ​ត្រចៀក​ពី​ថ្នាក់លើ​នោះឯង​៕

Wat 2910h
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item