Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កណ្ដាល៖បច្ចុ​ប្បន្ន​នេះ​​ភាព​អ​នា​ធិប​តេយ្យក្នុង​​ការ​ធ្វើ​​នេ​សាទ​​ខុស​ច្បាប់ជា​ពិ​សេស​​ការលួច​​ចិ​ញ្ចឹម​​ត្រី​​ឆ្ដោត្រី​​រ៉ស់នៅ​ក្នុង​​ស្រុក​​ស្អាង

​ខេត្ដ​កណ្ដាល ៖ បច្ចុ​ប្បន្ន​នេះ​​ភាព​អ​នា​ធិប​តេយ្យ ក្នុង​​ការ​ធ្វើ​​នេ​សាទ​​ខុស​ច្បាប់ ជា​ពិ​សេស​​ការ លួច​​ចិ​ញ្ចឹម​​ត្រី​​ឆ្ដោ ត្រី​​រ៉ស់ នៅ​ក្នុង​​ស្រុក​​ស្អាង មាន​ការ​​កើន​ឡើង យ៉ាង​​គ​គ្រឹក​គ​គ្រេង ដោយ​​គ្មាន​​ខ្លាច​ញ​ញើត ចំ​ពោះ​អា​ជ្ញា​ធរ​ឬ​​ស​មត្ថ​កិច្ចពាក់ព័ន្ធ​ណា​ម្នាក់​ឡើយ ។ ករណី​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់​នេះ បាន​ដំណើរការ​ដោយ​រលូន ក៏​ព្រោះតែ​មានការ​ឃុបឃិត ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ តាំងពី​ថ្នាក់​សង្កាត់ រហូត​ថ្នាក់​ផ្នែក ឬ​ខណ្ឌ​កណ្ដាល​ផងដែរ ។​
​

ការចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់​ច្រើនជាងគេ​នោះ មាននៅ​ក្នុងភូមិ​ពោធិ៍​ព្រែកស្លែង ឃុំ​តា​លន់ ឃុំ​ព្រែក​អំបិល ឃុំ​ព្រែក​គយ ឃុំ​រកា​ខ្ពស់ ឃុំ​ត្រើយ​ស្លា ឃុំ​ក្រាំ​យ៉ូ​វ នៃ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ ចំណែក​បទល្មើស​នេសាទ ដូចជា​ការដាក់​អួន​ក្រឡា​ញឹក សៃយ៉ឺន ស្បៃ​មុង មាន​រាប់សិប​ករណី ហើយ មាត់​លូ និង​របាំង​ស្បៃ​ម៉ុង រាប់ពាន់​ម៉ែត្រ កំពុង​ធ្វើ​សកម្មភាព ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ យកមក​ធ្វើ​ចំណី​ត្រី​ឆ្ដោ ត្រី​រ៉ស់ ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន ។

 

បើ​និយាយ​ពី​ភាព​អសកម្ម របស់​មន្ដ្រី​ជំនាញ​ជលផល ខេត្ដ​កណ្ដាល ដែលមាន​ឈ្មោះ សេង ធី​ម នាយផ្នែក បាសាក់ និង​លោក ឃឹម ពេញ នាយ​សង្កាត់​ជលផល​ស្អាង គឺ​មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ តាមរយៈ​ការ​បណ្ដែតបណ្ដោយ ឱ្យ​មានការ​លួចលាក់​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់ និង​ដាក់​អួន​ក្រឡា​ញឹក ស្បៃ​មុង ពាសពេញ​ផ្ទៃ​បឹង រាប់ពាន់​ម៉ែត្រ​យ៉ាង​អនាធិបតេយ្យ បណ្ដាលឱ្យ​វិនាស​ហិនហោច មច្ឆជាតិ​គួរ​ឲ្យ​សោកស្តាយ​បំផុត​។​
​

ក្រុម​ប្រ​ព្រឹ​ត្ដបទ​ល្មើស​នេសាទ​ទាំងនោះ បាន​មកសុំ​ដោះស្រាយ​ជាមួយ មន្ដ្រី​ជំនាញ​ជលផល រួចរាល់​អស់ហើយ នៅពេល​ថ្មីៗ​នេះ ដោយ​ក្រុម​ជំនាញ​ជលផល បាន​កំណត់ឱ្យ​ប្រជាពលរដ្ឋ ដែល​លួច​ធ្វើ​សកម្មភាព ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់​ទាំងអស់ ជួយ​បង់លុយ​ជូន​ដល់​ពួកគេ ក្នុង​មួយ​ស្រះ ឬមួយ​បែ ចាប់ពី ១៥០​ទៅ​២៥០ ដុល្លារ ដោយ​គិត​ទៅតាម​ទំហំ​តូច​ឬ​ធំ​។  

 

​នៅក្នុង​ស្រុក​ស្អាង នេះ​មាន​មិនតិចជាង ២០០ ស្រះ​និង​បែ​នោះទេ បើ​គិតពី​ចំនួន​ទឹកប្រាក់ គឺ​មិនតិចជាង​៣​ម៉ឺន​ដុល្លារ​ទេ ក្នុង​មួយ​រដូវៗ ដែល​មន្ដ្រី​ជំនាញ​ជលផល​ទាំងនោះ ប្រមូលបាន​ពី​អ្នក ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់ ។ អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ បាន​លួច​បង្ហើប​ឱ្យដឹងថា ឈ្មោះ ទេព ទូច អនុប្រធាន​ផ្នែក​ជលផល​បាសាក់ ជា​អ្នកដើរ​ប្រមូល​លុយ​ពី​ពួកគាត់ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ដូ​ច្នេ​ពួកគាត់​ត្រូវតែ​បង្ខំ​ចិ​ត្ដ បង់លុយ​ទៅឱ្យ ឈ្មោះ ទេព ទូច នេះ​តែម្ដងទៅ កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ​៕ ដោយ  ព្រះ​ច័ន្ទ​

Wat 2910e
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item