រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូអត់ ស្លាកលេខ ហើយបានបើកគេច មន្ត្រីប៉ូលីសដែលល្បាតតាមផ្លូវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកឆ្លងផ្លូវបណ្តាលឲ្យរងរបួស បែកមុខនិងបែកក្បាល សន្លប់ឈឹងនៅនឹងកន្លែង កាលពីវេលាម៉ោង ៨និង១០ នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ តាម បណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ លឹម វ៉ា អាយុ ២៧ឆ្នាំ មានមុខរបរ ជាមេការសំណង់ ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀត ជាអ្នករួមដំណើរមានឈ្មោះ ជា សឿង អាយុ ២១ ឆ្នាំ មានមុខរបរដូចគ្នា ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខ។ រីឯម៉ូតូ រងគ្រោះដែលបើកឆ្លងផ្លូវនោះ ម៉ាកស្មាសវី ស៊េរី២០១១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AY-7974 ជិះគ្នា២នាក់ ប្រុសម្នាក់ស្រីម្នាក់ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment