រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡា ១គ្រឿងបានបើកបុកម៉ូតូ គុបមូលមួយទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី ២នាក់ ប៉ើងផ្ទប់នឹងកញ្ចក់រថយន្ត រងរបួសធ្ងន់បាក់ដៃជើង នៅសល់តែដង្ហើមចង្រិត កាលពីវេលាម៉ោង ១២និង១០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចស្តុបផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-8903 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅ ពីកើតទៅលិច តាមមហាវិថីសហព័ន្ធរុស្ស៊ី លុះមកដល់ស្តុបផ្សារដីហ៊ុយ ស្រាប់តែរថយន្តបានជ្រុលទៅបុកម៉ូតូគុបមូល ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1F-7942 ជិះដោយបុរសស្ត្រី ២នាក់ ដែលធ្វើដំណើរពីលិច ទៅកើតបម្រុងបត់ឆ្វេងឆ្លងផ្លូវ ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ៕
Source from: watphnom-news.com























Loading...




Post a Comment