Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នគរ​បាល​​ខណ្ឌ​​សែន​​សុខបាន​​ឃាត់​ខ្លួន​​ក្មេង​​ទំ​នើង២​​នាក់​ដែល​​គេ​ស្គាល់​​ថាជា​​កូន​​របស់​​មន្ត្រី​នគរ​បាល​​ចរា​ចរណ៍រាជ​ធា​នី​​ភ្នំ​ពេញក្នុង​ចំ​ណោម​បក្ខ​ពួក

​រាជធានី​ភ្នំពេញ ៖ នគរ​បាល​​ខណ្ឌ​​សែន​​សុខ បាន​​ឃាត់​ខ្លួន​​ក្មេង​​ទំ​នើង ២​​នាក់​ដែល​​គេ​ស្គាល់​​ថា ជា​​កូន​​របស់​​មន្ត្រី​នគរ​បាល​​ចរា​ចរណ៍ រាជ​ធា​នី​​ភ្នំ​ពេញ ក្នុង​ចំ​ណោម​បក្ខ​ពួក ៤​​នាក់​​កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​៣០ នា​ទី​​រសៀល​​ថ្ងៃ​ទី​​២៤ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព វាយ​យុវ​សិស្ស​ជិះ​ម៉ូតូ​តាមផ្លូវ  ខណៈដែល​ជនរងគ្រោះ និង​មិ​ត្ដ​ភក្ដិ​ចេញពី​ជប់លៀង បណ្ដាលឱ្យ​រងរបួស​យ៉ាងដំណំ​។​

 

​ជនរងគ្រោះ​ក្នុងករណីនេះ​មានឈ្មោះ មាស សីហា អាយុ ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យា ល័យ​បុរី​១០០​ខ្នង ស្នាក់នៅ​ភូមិ​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រងរបួស​ដោយសារតែ ក្មេង​ទំនើង​វាយ​នឹង​ខ្សែក្រវាត់ បណ្ដាលឱ្យ​ខ្ទេច​មួកសុវត្ថិភាព និង​ម៉ូតូ​គុប ពណ៌​ស្លែ ពាក់​ស្លាក​លេខ ផ ៧៤០៦ ភ​.​ព​១​។ ជនរងគ្រោះ​បាន​ចូលរួម​កម្មវិធី​ជប់លៀង របស់​មិ​ត្ដ​ភក្ដិ​នៅក្នុង​ហេ​ភី​ធី​ង​ហាវ នៅ​ម្ដុំ​សន្ធរម៉ុក ក៏មាន​ទំនាស់​ពាក្យសំដី និង​ដេញ​វាយ​គ្នា​តែម្តង​។​

 

​ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ែន សុធា​រ៉ា អាយុ ១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ និង​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ដ្រ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ ផល វិទូ អាយុ ២១​ឆ្នាំ ជា​និស្សិត​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ 1BY-1177 បានធ្វើ​សកម្មភាព ដេញ​វាយ​ជនរងគ្រោះ ៤-៥ ខ្សែក្រវាត់​ចំក្បាល និង​យក​ដុំថ្ម​វាយ​ម៉ូតូ​ផងដែរ​៕

Wat 241025 Wat 241027


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item