ខេត្តកំពង់ចាម ៖ សមត្ថកិច្ចបាននាំខ្លួនស្ត្រីម្នាក់ ជាថៅកែហាង បង្រៀនកែសម្ផស្ស យីហោ រស្មីភាដាវី និងប្រុសម្នាក់ទៀត មកធ្វើការសាកសួរ ក្រោយពីបុរសជាប្តីដើម បានប្តឹងសមត្ថកិច្ចថា មានសហាយស្មន់ជាមួយគ្នា ក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយខាងប្តី បានទាមទារប្រាក់ចំនួន ៣០០០ដុល្លារ ជាថ្នូរនឹងការដកពាក្យបណ្តឹង ប៉ុន្តែខាងប្រពន្ធគ្មានលទ្ធភាព ។
ស្ត្រីដែលជាប់ចោទពីបទសហាយស្មន់នោះ មានឈ្មោះ ភា ដាវី អាយុ ៣១ឆ្នាំ ជាម្ចាស់ហាងបើកបង្រៀន កែសម្ផស្ស យីហោ រស្មី ភាដាវី នៅក្រុងកំពង់ចាម ហើយប្រុសស្នេហ៍ មានឈ្មោះ សុផល ជាបុគ្គលិក ក្នុងហាងបង្រៀន កែសម្ផស្ស ភាដាវី នេះតែម្តង ។ រឿងមួយនេះមានភាព ស្មុគ្រស្មាញខ្លាំងណាស់ ហើយសមត្ថកិច្ចបានរៀបចំ បញ្ជូនសំណុំរឿងទៅតុលាការ ក្នុងករណីចរចា សំណងមិនត្រូវគ្នា។
ស្ត្រីឈ្មោះ ភាដាវី មានប្តីឈ្មោះជ័យ សុភា អាយុ ៣៨ឆ្នាំ និងមាន កូនប្រុសស្រីចំនួន ៣នាក់ មានស្រុកកំណើត នៅខេត្តបាត់ដំបង បានមករស់នៅស្រុកខាងប្តី នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។ ក្រោយពេលរៀបការប្តីប្រពន្ធនេះ បានទៅរស់នៅភ្នំពេញ បើកសាលាបង្រៀនកែសម្ផស្ស ដែលមានយីហោ រស្មី ភាដាវី បន្ទាប់មកស្ត្រីជាប្រពន្ធ បានមកបើកសាលាបង្រៀន កែសម្ផស្ស នៅក្រុងកំពង់ចាម ។
តាមការស្រាវជ្រាវ បានរកឃើញថា ស្ត្រីជាប្រពន្ធឈ្មោះ ភា ដាវី និងបុរសឈ្មោះ សុផល ពិតជាជាប់ពាក់ព័ន្ធ ពីបទសហាយស្មន់មែន ។ ទាក់ទិននឹងករណីនេះ ស្ត្រីជាប្រពន្ធ បានអះអាងថា ខ្លួននិងប្តីធ្លាប់បានលែងលះគ្នារួចហើយ មានការផ្តិតមេដៃត្រឹមសាលាឃុំ ដោយខាងប្តីសុខចិត្ត មិនរករឿងនាងទៀតទេ និងយកទ្រព្យសម្បត្តិទាំងអស់ ប្រគល់កូនទាំងបីនាក់ឲ្យមកនាង ។ លុះក្រោយមកប្តីដើម នៅតែតាមរករឿងនាងដដែល ៕
Source from: watphnom-news.com























Loading...




Post a Comment