រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ៥និង២០ នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ មានរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យដួលរងរបួសធ្ងន់ ខណៈដែលអ្នកជិះម៉ូតូបើកឆ្លងផ្លូវ មិនទាន់ផុតក៏កៀរឲ្យដួលហើយរថយន្តក៏រេចង្កូតធ្លាក់ ចូលប្រឡាយ នៅមុខគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ តាកែវ 1F-4944 ឈ្មោះ សន់ ថន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់ផ្ទះជួលម្តុំផ្សារជម្ពូវ័ន មានស្រុកកំណើត នៅភូមិត្រពាំងត្នោត ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ បានរងគ្រោះធ្ងន់។ ចំណែកបុរស ឈ្មោះ ឆិន សុខេន ជាអ្នកបើកបរថយន្តបង្ក ប្រភេទកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A-0421 ។
មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូតាមផ្លូវជាតិលេខ៤ ស្របទិសគ្នាជាមួយ រថយន្តកុងតឺន័រ ពីលិចទៅកើត ភ្លាមៗនោះជនរងគ្រោះ បានម៉ូតូឆ្លងផ្លូវ តែមិនទាន់បានឆ្លងផុតផង ក៏ត្រូវរថយន្តកុងតឺន័រ បើកកៀម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលច្រងាប់ច្រងិល បោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ហើយរថយន្តបង្កបានបួងចង្កូតមិនទាន់ ក៏ធ្លាក់ប្រឡាយទៅមុខ លែងរួចតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment