រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្តរឿងប្រពន្ធសុំលែង ទៅរៀបការជាមួយគូស្នេហ៍ថ្មី មន្ដ្រីនគរបាលស្រុកកោះធំម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ប៉ុន្តែដោយសារចេះហែល មន្ត្រីនគរបាលដែលគិតខ្លី បានបណ្តែតខ្លួន មកដល់ច្រាំងវិញ ដោយសុវត្ថិភាព។
មន្ត្រីនគរបាលដែលយក អាយុជីវិតទៅលេងសើច មានមានឈ្មោះ អៀម ចិត្រា អាយុ ៣៤ឆ្នាំ បម្រើការងារ នៅអធិការដ្ឋានស្រុកកោះធំ មានប្រពន្ធឈ្មោះ អ៊ុន សុខា អាយុ ២៧ឆ្នាំ ជាបុគ្គលិកលក់សាំង មានទីលំនៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឈ្មោះ អៀម ចិត្រា បានរៀបរាប់ថា មូលហេតុដែលគាត់ សម្រេចចិត្តមកលោតទឹកនេះ ដោយសារខឹងប្រពន្ធសុំលែងលះ ប៉ុន្ដែគាត់មិនចង់បែកពីប្រពន្ធនោះទេ ព្រោះតែអាណិតកូនប្រុសម្នាក់ ប៉ុន្តែមិនអាចធ្វើអ្វីបាន ក៏មកលោតទឹកសម្លាប់ខ្លួនតែម្តង។ ឈ្មោះ អៀម ចិត្រា បានរៀបការជាមួយ ប្រពន្ធឈ្មោះ អ៊ុន សុខា អស់រយៈពេល ៧ឆ្នាំមកហើយ មិនដឹងជាមានរឿងរ៉ាវ អាថ៌កំបាំងអ្វីទេ ដែលនាំឲ្យជីវិតរបស់ពួកគេ ជួបរឿងប្រេះឆា៕
Source from: watphnom-news.com























Loading...




Post a Comment