រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមបានបង្កហិង្សា វាយកាប់ចាក់គ្នាបណ្តាលឲ្យ រងរបួសហូរឈាមស្រោចខ្លួនគ្រប់ៗគ្នា ហើយត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចាប់ឃាត់ខ្លួនបានចំនួន១០នាក់ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភោជនីយដ្ឋាន អង្គរថោន នៅតាមផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
មុនពេលកើតហេតុ ក្រុមក្មេងស្ទាវមានគ្នាជិត ១០នាក់ បានចូលទៅផឹកស៊ី ក្នុងហាងអង្គរថោន ហើយបានបង្កជម្លោះ ខណៈដែលពួកគេផឹកស៊ីស្រវឹង ហើយបានស្រែកឡូឡានៅក្នុងហាង ដោយសារតែរឿង ចុងភៅធ្វើម្ហូបយូរពេក ។ ពួកក្មេងស្ទាវទាំងនោះ ក៏បោកកែវបោកចាន បង្កភាពចលាចល ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា។
ម្ចាស់ហាងទ្រាំមិនបាន ក៏ចុះមកអន្តរាគមន៍សួរនាំ តែត្រូវពួកក្មេងស្ទាវយកដាវសាំម៉ៃរ៉ៃ ដែលលាក់ទុក នៅក្រោមកែបម៉ូតូ មកដេញកាប់មេការ និងបុគ្គលិកក្នុងហាង បណ្តាលឲ្យរងរបួស។ បុគ្គលិកក្នុងហាងទ្រាំមិនបាន ក៏នាំគ្នាយកកាំបិតដេញកាប់ ក្រុមក្មេងស្ទាវទាំងនោះ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ៣នាក់ ហើយខ្លះទៀត បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោល៕
Source from: watphnom-news.com























Loading...




Post a Comment