Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តព្រះវិហារ៖មន្ត្រី​រាជ​ការ​និង​​ប្រ​ជា​ពល​រដ្ឋ​ដែល​​ធ្លាប់​​ស្គាល់​ប្រ​វត្តិ​​លោកអ៊ុំម៉ា​​រ៉ាជា​​អ​ភិ​បាល​ខេត្ត​​ព្រះ​វិហារបាន​​ស​ម្តែង​​ការ​ងឿង​ឆ្ងល់​​គ្រប់ៗ​​គ្នា

​ខេត្តព្រះវិហារ ៖ មន្ត្រី​រាជ​ការ​និង​​ប្រ​ជា​ពល​រដ្ឋ ​ដែល​​ធ្លាប់​​ស្គាល់​ប្រ​វត្តិ​​លោក អ៊ុំ ម៉ា​​រ៉ា ជា​​អ​ភិ​បាល​ខេត្ត​​ព្រះ​វិហារ បាន​​ស​ម្តែង​​ការ​ងឿង​ឆ្ងល់​​គ្រប់ៗ​​គ្នា អំពី​​ការ​ផ្លាស់​ប្តូរ​ជីវ​ភាព​​ថ្មី យ៉ាង​​ឆាប់​រហ័ស​​របស់​លោក អ៊ុំ ម៉ា​រ៉ា ហើយ​​គេ​​ចាំ​បាន​​ថា នៅ​ពេល​ឡើង​ធ្វើជា អភិបាលខេត្ត​ព្រះវិហារ​ភ្លាមៗ លោក អ៊ុំ ម៉ា​រ៉ា បាន​ខ្ចី​ឡាន​របស់​ឈ្មួញ​ដ៏​មានអំណាច​ម្នាក់ ជិះ​បណ្តោះអាសន្ន ព្រោះ​មិនទាន់មាន​លុយ ទិញ​ឡាន​ទំនើប ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គេ​ល្បី​ខ្ទ័រ​ខ្ទារ​ពេញ​ខេត្តព្រះវិហារ​ថា លោក អ៊ុំ ម៉ា​រ៉ា បាន​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ យ៉ាង​ឆាប់រហ័ស រហូតមកដល់​ពេលនេះ សល់​លុយ​សង់​វីឡា ជាច្រើន​កន្លែង​ឯណោះ​។​

 

​មុនពេល​ឡើង​ធ្វើជា អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា បាន​ធ្វើជា​អភិបាលរង​ខេត្តសៀមរាប ហើយ​ក្រោយពេល​លោក ព្រាប តាន់ បានទទួល​មរណភាព​ដោយ​ជំងឺ គេ​សង្កេតឃើញ​លោក អ៊ុំ ម៉ា​រ៉ា រត់​រក​ខ្សែ​ទុយោ ជ្រែ​យក​តំណែង​ជា អភិបាលខេត្ត​ព្រះវិហារ ដោយ​ចំណាយ​ប្រាក់ អស់​ច្រើន​សន្ធឹកសន្ធាប់ ពោលគឺ​មុនពេល​ចេញដំណើរ ទៅ​ទទួល​តំណែង​ជា អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា គ្មាន​រថយន្ត​ទំនើប​ជិះ​ទេ បាន​ទៅទាក់ទង​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ឲ្យ​ជួយ​ធានា​ក្នុង​ការខ្ចី​រថយន្ត ពី​ឈ្មួញ​ម្នាក់​មកប្រើប្រាស់ ទើប​បង់លុយ​រំលស់​តាម​ក្រោយ​។

 

​លោក អ៊ុំ ម៉ា​រ៉ា បាន​ចូលកាន់​តំណែង​ជា អភិបាលខេត្ត​ព្រះវិហារ ក៏​បង្កើត​ឲ្យ​មាន​ភាពមិនប្រក្រតី ជាច្រើន ដូចជា​ការលក់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការឃុបឃិត ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដែល​ដេក​ម៉ៅការ​ចង​មុង ជាមួយ​សាលាខេត្ត រហូតដល់​បែកគំនិត​ឃុបឃិត​គ្នា លក់​ដី​ទីស្នាក់ការ​គណបក្ស​ប្រជាជន ទំហំ ៥៥​ម៉ែត្រ គុណ​នឹង​៧៥ ម៉ែត្រ នៅ​ទល់មុខ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត ក្នុងភូមិ​សំរោង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​ផងដែរ ហើយ​បើ​និយាយ​ពី ជំនួញ​ឈើ​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ធំៗ​វិញ ក៏ដូចជា​បញ្ហាដីធ្លី​ក៏​លោក អ៊ុំ ម៉ា​រ៉ា អាច​ប្រមូលបាន​ផលប្រយោជន៍ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​។​

មន្ត្រីរាជការ​នៅក្នុង​ខេត្តព្រះវិហារ បាន​លើកឡើងថា លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត​បាន​ឃុបឃិត​ជាមួយ​លោក ឡុង សុវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ណែម រ៉ា ជា​អនុប្រធាន​គណបក្ស​ប្រជាជន​ប្រចាំខេត្ត និង​លោក ខូ​យ ឃុន​ហ៊ ជា​ប្រធាន​រដ្ឋបាល​គណបក្ស​ខេត្តព្រះវិហារ លួច​លក់​ដី​ទីស្នាក់ការ​គណបក្ស ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ តុង គ័​រ ក្នុង​គម្រោង​សាងសង់ សណ្ឋាគារ​ប្រណីត​មួយ​មាន​កម្ពស់ ១៥ ជាន់ ហើយ​តម្លៃ​នៃ​ការលក់​ដី ទីស្នាក់ការ​គណបក្ស​ប្រជាជន​នោះ មិនតិចជាង ៣០ ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។ ទីស្នាក់ការ​គណបក្ស​ប្រជាជន ខេត្តព្រះវិហារ ដែលមាន​ទំហំ ៥៥ ម៉ែត្រ​គុណ​នឹង ៧៥ ម៉ែត្រ​នេះ ធ្លាប់​ត្រូវបាន​ឈ្មួញកណ្តាល​មក​តថ្លៃ រហូតដល់​ទៅជា​ង ៣០ ម៉ឺន​ដុល្លារ​ឯណោះ ។​

 

​កាលណោះ​មិនទាន់​មានការ​ត្រូវរ៉ូវ​គ្នា បាន​ផ្អាក​ទៅវិញ ប៉ុន្តែ​នៅមុន​យុទ្ធនា​ការឃោសនា បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គេ​សង្កេតឃើញ​លោក អ៊ុំ ម៉ា​រ៉ា និង​មន្ត្រី​សំខាន់ៗ​ក្នុង​ខេត្ត បាន​ឃុបឃិត​គ្នា​លក់​ដី​ទីស្នាក់ការ គណបក្ស​ប្រជាជន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន តុង​គ័​រ ហើយ​គេ​មិន​ច្បាស់​ថា តើ​ប្រាក់​ដែល​បានមកពី​ការលក់ ទីស្នាក់ការ​គណបក្ស​នេះ បាន​បង់​ចូល​ថវិកា​របស់ គណបក្ស​ប៉ុន្មាន​នោះទេ ប៉ុន្តែ​គេ​ជឿថា មានការ​កិបកេង​ថវិកា មួយចំនួន​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​។ ការទិញ​លក់​ដី​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កណ្តាល​ក្រុង​ព្រះវិហារ​នេះ​គេ​ដឹងថា មាន​លោក​ឧកញ៉ា ទ្រី ភាព ជា​អ្នក​ជួយ​សម្របសម្រួល​ផងដែរ ទើប​មន្ត្រី​ក្នុង​សាលាខេត្ត ហ៊ាន​អារកាត់​ក្នុង​រឿងនេះ​។​

 

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ នៅក្នុង​ខេត្តព្រះវិហារ បាន​ធ្លោយ​ឲ្យ​ដឹងថា លោក អ៊ុំ ម៉ា​រ៉ា បាន​ឡើងមក​កាន់តំណែង​ជា អភិបាលខេត្ត​ព្រះវិហារ ក៏មាន​ការផ្លាស់ប្តូរ​ជីវភាព យ៉ាង​ឆាប់រហ័ស ហើយ​ហ៊ាន​ឃុបឃិត​គ្នា​លក់​ដី ទីស្នាក់ការ​គណបក្ស យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន យ៉ាង​ក្រអឺតក្រទម​បំផុត លើស​នេះ​ទៅទៀត​គេ​សង្កេតឃើញ​លោក អ៊ុំ ម៉ា​រ៉ា មាន​លុយ​សង់​វីឡា​ដល់​ទៅ ពីរ​បី​កន្លែង​ក្នុង​ឆ្នាំ​តែ​១ មិន​គិតគូរ​ពី​ការអភិវឌ្ឍ ក្នុង​ខេត្ត​សោះឡើយ​។ ដោយឡែក លោក អ៊ុំ ម៉ា​រ៉ា ក៏មាន​ពាក់ព័ន្ធ​ជាមួយ ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​ជាច្រើន កាប់បំផ្លាញ​ព្រៃឈើ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ត្បូងថ្ម មានតម្លៃ​យ៉ាង​គគ្រឹកគគ្រេង​បំផុត គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ​៕

Wat Oum Mara

Wat 161025


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item