រាជធានីភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តកាមរីឆ្លាម លឿនហួសល្បឿនកំណត់ បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន ៣កង់ បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៣ តាមបណ្ដោយ ផ្លូវជាតិលេខ២ ស្ថិតក្នុង ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
ម្ចាស់រថយន្តបង្កហេតុមានឈ្មោះ នួន គឹមលី ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ឈ្មោះ នួន គឹមលី បានបើករថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-4273 ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿងយ៉ាងល្បឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្ម ពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ៣ កង់ ចំណែករថយន្តបាន ក្រឡាប់ផ្ងារជើងច្រងាង រង ការខូចខាតទាំងស្រុង តែសំណាងល្អគ្មានអ្នករងរបួស ៕
Source from: watphnom-news.com
Post a Comment