Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖មាន​​ភាព​មិន​ប្រ​ក្រ​តី​​ជា​ច្រើនបាន​កើត​​​ឡើង​​​យ៉ាង​​ស្ងៀម​ស្ងាត់ក្នុង​​អង្គ​ភាព​​អគ្គិ​ស​នី​​ខេត្ត​​ព្រះ​សី​ហ​នុរហូត​ដល់​​មាន​ការ​​ដោះ​ដូរប្រ​ធាន​​អង្គ​ភាព​​នេះយ៉ាង​​តក់​ក្រ​ហល់

​ខេត្ត​ព្រះសីហនុ ៖ មាន​​ភាព​មិន​ប្រ​ក្រ​តី​​ជា​ច្រើន បាន​កើត​​​ឡើង​​​យ៉ាង​​ស្ងៀម​ស្ងាត់ ក្នុង​​អង្គ​ភាព​​អគ្គិ​ស​នី​​ខេត្ត​​ព្រះ​សី​ហ​នុ រហូត​ដល់​​មាន​ការ​​ដោះ​ដូរ ប្រ​ធាន​​អង្គ​ភាព​​នេះ យ៉ាង​​តក់​ក្រ​ហល់ ស្រាប់​តែ​​មាន​ការ​​បែក​ធ្លាយ​​រឿង​អាស្រូវ​​ដ៏​​ធំ​​មួយដើម្បី​​ស្វា​គមន៍​​ប្រ​ធាន​​អគ្គិសនី ដែល​ទើប​តែងតាំង​ថ្មី នោះ​គឺ​បំណុល​រាប់ពាន់​លាន​រៀល ដែល​បាន​បន្សល់ទុក ពី​អតីត​ប្រធាន​អគ្គិសនី ដែល​ត្រូវបាន​ផ្លាស់ប្តូរ​តំណែង ពី​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកំពង់ចាម ទាក់ទិន​នឹង​បញ្ហា​ដែល​គេ​សង្ស័យថា អនុប្រធាន​អគ្គិសនី ខេត្ត​ព្រះសីហនុ ម្នាក់​ទទួលបន្ទុក ផ្នែក​អាជីវកម្ម បាន​យក​បំណុល​រដ្ឋ​រាប់ពាន់​លាន​រៀល ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ព្រោះ​គ្រប់ៗ​គ្នា​ដឹងថា អនុប្រធាន​អគ្គិសនី​ម្នាក់​នោះ ក្រៅពី​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​អាជីវកម្ម គាត់​ក៏មាន​តួនាទី​ជា​ភ្ញៀវ​ពិសេស ឧស្សាហ៍​ចេញចូល​កាស៊ីណូ មួយចំនួន​ផងដែរ​។​

 

​លោក ឈឹម សឿន ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​ទើប​តែងតាំង​ថ្មី និង​ជា​អតីត​ប្រធាន​អង្គភាព​អគ្គិសនី​ប្រចាំ​ខេត្តកំពត បានចេញ​បញ្ជា ឲ្យ​បិទ​ភ្លើង​តាម​បណ្តា​សណ្ឋាគារ កាស៊ីណូ និង​អ្នកធ្វើអាជីវកម្ម​មួយចំនួន ដែល​បាន​ជាប់បំណុល អគ្គិសនី​ក្នុង​ទំហំ​ទឹកប្រាក់  រាប់រយ​លាន​រៀល​។ នៅពេល​ប្រើ​វិធានការ​ក្តៅ​ផ្តាច់​ចរន្តអគ្គិសនី តាម​សណ្ឋាគារ កាស៊ីណូ និង​តាម​ទីតាំង​អាជីវកម្ម​ធំៗ​មួយចំនួន ក៏​ស្រាប់តែ​បែកធ្លាយ​រឿងរ៉ាវ​ជាច្រើន ទាក់ទិន​លោក គី វុ​ឌ្ឍី ជា​មេ​អាជីវកម្ម​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​បាន​បញ្ជា​ឲ្យ​កូនចៅ​របស់គាត់ ដើរ​ផ្តាច់​ភ្លើង​តែ​តាម​កន្លែង​រកស៊ី​តូចតាច ឬ​តាម​ផ្ទះ​មន្ត្រីរាជការ​ជាដើម ប៉ុន្តែ​នៅតាម​ទីតាំង​សណ្ឋាគារ កាស៊ីណូ​ធំៗ ជាច្រើន​កន្លែង​ដែល​ជំពាក់​បំណុល អគ្គិសនី​រាប់រយ​លាន​រៀល គឺ​លោក គី វុ​ឌ្ឍី អត់​ចេញ​បញ្ជា ឲ្យ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ទេ គឺ​ទុក​ធ្វើជា​ឆ្នាំងបាយ យកលុយ​ទឹកតែ​រាប់ពាន់​ដុល្លារ​អាមេរិក មក​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

 

មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទីតាំង​កាស៊ីណូ ដាយ​ម៉ិ​ន​ស៊ី និង​កាស៊ីណូ​ហ្គោល​ដិ​ន​ស៊ី មាន​ជំពាក់​បំណុល​រដ្ឋ រាប់រយ​លាន​រៀល ប៉ុន្តែ​លោក គី វុ​ឌ្ឍី មានការ​យោគយល់ មិនបាន​កាត់ផ្តាច់​ចរន្តអគ្គិសនី ទៅតាម​ការណែនាំ​របស់ ប្រធាន​អង្គភាព​អគ្គិសនី​នោះទេ ដូចដែល​មន្ត្រី​មួយចំនួន បាន​ធ្លោយ​ឲ្យ​ដឹងថា លោក គី វុ​ឌ្ឍី ជា​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ក្រៅពី​ទទួលបន្ទុក​អាជីវកម្ម​គាត់​ក៏​ទទួលបន្ទុក​ផ្នែក​កាស៊ីណូ​ផងដែរ ព្រោះ​គេ​បានឃើញ​លោក គី វុ​ឌ្ឍី មានមុខ​នៅកាស៊ី​ណូ កំពង់សោម​ស៊ីត​ធី និង​កាស៊ីណូ ហ្វ័​រ​ជូ​ណា ច្រើនជាង​មាន​វត្តមាន បម្រើ​ការងារ​ក្នុង​ប៊ុ​យ​រ៉ូ​។ មន្ត្រី​ជាច្រើន ពិបាក​រក​ជួប​លោក គី វុ​ឌ្ឍី លែង​និយាយ​ហើយ បើ​ចង់​ជួប​លោក គី វុ​ឌ្ឍី ក្នុង​ការងារ​បន្ទាន់​ណាមួយ ត្រូវ​ជិះ​ម៉ូតូឌុប​ដើររក​លោក គី វុ​ឌ្ឍី នៅតាម​កាស៊ីណូ ឬ​តាម​ក្លឹប​កម្សាន្ត ព្រោះ​ពេលខ្លះ​សូម្បីតែ​ទូរស័ព្ទ ក៏​ទាក់ទង​មិនបាន ហើយ​គេ​មិនដឹងថា ថ្នាក់លើ​គួរ​ទុក​ឲ្យ​លោក គី វុ​ឌ្ឍី កាន់តំណែង​ជា​ប្រធាន​ផ្នែក​អាជីវកម្ម នៃ​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដល់​ពេលណា​ទៀត​ទេ​។​

មន្ត្រី​មួយចំនួនទៀត​បាន​បង្ហើ​ប​ឲ្យ​ដឹងថា តំណែង​របស់លោក គី វុ​ឌ្ឍី ដែលជា​ប្រធាន​ផ្នែក​អាជីវកម្ម គឺមាន​អំណាច​ខ្លាំងណាស់ ហើយ​ជា​តួនាទី​មួយ​ដែល​រវល់​បំផុត ទាមទារ​ឲ្យ​មាន​វត្តមាន​ធ្វើការ ក្នុង​ប៊ុ​យ​រ៉ូ​ជាប់​ជាប្រចាំ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ឯកសារ​។ ភាព​អសកម្ម​របស់លោក គី វុ​ឌ្ឍី បានធ្វើ​ឲ្យ​ប្រធាន​អគ្គិសនី​ទើប​ឡើង​តំណែង​ថ្មី ជួប​ភាពស្មុគស្មាញ​ជាច្រើន នៅពេលដែល​មន្ត្រី​តូចតាច បាន​រៀបរាប់​ពី​ភាព​អសកម្ម ក្នុង​ផ្នែក​អាជីវកម្ម​ដែល​ត្រូវ​កកស្ទះ ដោយសារតែ​លោក គី វុ​ឌ្ឍី មិនសូវ​ចូល​ប៊ុ​យ​រ៉ូ ហើយ​ពេលខ្លះ​គេ​ឃើញ​លោក គី វុ​ឌ្ឍី​ទៅ​ទំនាក់ទំនង​ជាមួយ ម្ចាស់​កាស៊ីណូ ម្ចាស់​អាជីវកម្ម​ធំៗ ដើម្បី​យកប្រាក់​ទឹកតែ ពី​ទីតាំង​អាជីវកម្ម​ដែល​ជំពាក់ បំណុល​រដ្ឋ​រាប់រយ​លាន​រៀល ហើយ​ពេលខ្លះទៀត​គេ​ដឹងថា លោក គី វុ​ឌ្ឍី បាន​យកប្រាក់​ដែល​ប្រមូលបាន ពី​អំពើពុករលួយ​ផ្សេងៗ រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ទៅ​ជួយ​ចេញថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ឲ្យ​កាស៊ីណូ​ទៅវិញ​។​

យ៉ាងណាក៏ដោយ ពុតត្បុត​ដ៏​អាក្រក់​របស់លោក គី វុ​ឌ្ឍី ត្រូវបាន​មន្ត្រីក្រោមឱវាទ បកអាក្រាត​ជា​សាធារណៈ ព្រោះតែ​ភាព​អសកម្ម​របស់លោក គី វុ​ឌ្ឍី កើតមាន​រាប់សិប​ឆ្នាំ​មកហើយ មិនមាន​ការកែទម្រង់​ទាល់តែសោះ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​អគ្គិសនី មេត្តា​ចាប់អារម្មណ៍ ពី​បញ្ហា​បំណុល​រដ្ឋ​រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​គេ​ប្រើប្រាស់ ជា​ចំណាប់ខ្មាំង​ក្នុងការ​ជំរិត​ទារលុយ ពី​អ្នក​ជំពាក់​បំណុល​អគ្គិសនី​។ ដោយឡែក លោក ឈឹម សឿន ជា​ប្រធាន​អគ្គិសនី​ទើប​ឡើង​តំណែង​ថ្មី មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ប្រយ័ត្ន​ដើរ​ជាន់​ដាន​ចោរ ព្រោះ​លោក គី វុ​ឌ្ឍី មាន​ពុ​ត្បុត​អាក្រក់​សម្បើម​ណាស់ ក្នុងការ​អន​វុត្ត​យុទ្ធសាស្ត្រ ទម្លាក់កំហុស​ឲ្យ​អ្នកដទៃ​ទទួលរង​ថ្ម​បាក់ បើ​មិន​ប្រុងប្រយ័ត្ន​ទេ អាច​នឹងត្រូវ​វ័ណ្ឌក ដោយសារតែ​កំណើន​នៃ​បំណុល ដែល​ម្ចាស់​ទីតាំង​កាស៊ីណូ សណ្ឋាគារ និង​អាជីវកម្ម​ធំៗ​បាន​ជំពាក់​៕

Wat 1810 Wat 18101


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item