Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​តាកែវ៖សាក​សព​​ជន​រង​គ្រោះជា​​លោក​តា​​អា​យុ៧៨​​ឆ្នាំ​​​ស្នាក់​នៅ​​សំ​ណាក់​​ធម៌លើ​​ភ្នំ​​ជី​​សូរ​​ត្រូវ​​ជន​​មិន​​ស្គាល់​មុខសម្លាប់​​យ៉ាង​​ឃោរ​ឃៅ

ខេត្ដ​តាកែវ ៖ សាក​សព​​ជន​រង​គ្រោះ ជា​​លោក​តា​​អា​យុ ៧៨​​ឆ្នាំ​​​ស្នាក់​នៅ​​សំ​ណាក់​​ធម៌ លើ​​ភ្នំ​​ជី​​សូរ​​ ត្រូវ​​ជន​​មិន​​ស្គាល់​មុខ សម្លាប់​​យ៉ាង​​ឃោរ​ឃៅ រួច​យក​​សាក​សព​ទៅ​​​កប់​​បំ​បាត់​ដាន ហើយ​​​ត្រូវ​​បាន​​​សាច់​ញាតិ​​ប្រ​ទះ​ឃើញ កាល​ពី​​ព្រ​លឹម​​ស្រាងៗ​​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅ​ខាងជើង វិហារ​វត្ដ​ភ្នំ​ជី​សូរ ស្ថិតក្នុង​ឃុំ​រវៀង ស្រុក​សំរោង ខេត្ដ​តាកែវ ។​

 

​ជនរងគ្រោះ​មានឈ្មោះ ចាប តូច អាយុ ៧៨​ឆ្នាំ រស់នៅ​ភូមិ​ដកពរ ឃុំ​រវៀង ស្រុក​សំរោង ។ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ជនរងគ្រោះ​បាន​ឡើង​ទៅលើ​ភ្នំ ដើម្បី​សំណាក់​ធម៌ ដូច​សព្វមួយដង ហើយ​នៅក្នុង​ខ្លួន​របស់​ជនរងគ្រោះ មាន​ពាក់ចិញ្ចៀន​១​វង់ ទម្ងន់ ២​ជី និង​លុយ ៤០ ម៉ឺន​រៀល ព្រមទាំង​ទូរស័ព្ទ​១​គ្រឿង​ផងដែរ ។

 

​នៅពេល​ព្រលឹម​ស្រាងៗ បងប្អូន​កូនចៅ​ជនរងគ្រោះ ដោយសារ​បាត់​ជនរងគ្រោះ​យូរ មិនឃើញ​មក​ផ្ទះ​ក៏​នាំគ្នា​ទៅរក នៅ​កន្លែង​សំណាក់​ធម៌ តែ​ពុំ​ឃើញ​ជនរងគ្រោះ​នោះទេ ។ ដោយមាន​ការសង្ស័យ ក្រុមគ្រួសារ​ជនរងគ្រោះ ក៏បាន​នាំគ្នា​ដើររក​បន្ដ ស្រាប់​តែមាន​ឃើញ​ស្នាម​ដី នៅ​ខាងជើង ព្រះវិហារ​លើ​កំពូលភ្នំ​ជី​សូរ ក៏​នាំគ្នា​កាយ​មើល ទើប​ឃើញ​សាកសព​ជនរងគ្រោះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង ។

 

​មន្ដ្រី​ជំនាញ​នៃ ស្នងការដ្ឋាន​ខេត្ដ​បានឱ្យដឹងថា ផ្អែក​តាម​ការស្រាវជ្រាវ ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្ដិ ដោយ​មានការ​គិតទុក​ជាមុន និង​មាន​គ្នា​ចាប់ពី ២​នាក់​ឡើងទៅ ។ មន្ដ្រី ជំនាញ​បាន​បន្ដថា ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ ប្រើ​វត្ថុ​រឹង​វាយ​ក្បាល ពីក្រោយ​ជាច្រើន​កន្លែង ទើប​ជនសង្ស័យ​នាំគ្នា លើកសព​ជនរងគ្រោះ ទៅ​កប់​បំបិទដាន​ជា​ក្រោយ ។ ជនសង្ស័យ និង​ជនរងគ្រោះ​អាចជា​មនុស្ស​ស្គាល់គ្នា​ច្បាស់ ទើប​ជនសង្ស័យ​សម្លាប់ ជនរងគ្រោះ​បំបិទមាត់ ៕

Wat 23103


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item