ខេត្តបាត់ដំបង ៖ បុរសម្នាក់ជិះម៉ូតូលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានបុកគោយន្តដែលកំពុងបើក តាមផ្លូវជាតិលេខ ៥ បណ្តាលឲ្យដួល បែកក្បាលស្លាប់ខ្លួនឯង កាលពីវេលាម៉ោង១៨ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយសមត្ថកិច្ចបានជួយ ដឹកសពដល់ផ្ទះជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។
បុរសរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ាន់ រឿត អាយុ ៤៤ឆ្នាំ រស់នៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកលបាណន់ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ក្រហម ពាក់ស្លាកលេខ 1K2540 បាត់ដំបង។ ចំណែកគោយន្តបើកបរ ដោយឈ្មោះ ចាន់ ផន អាយុ ៥០ឆ្នាំរស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
មុនពេលកើតហេតុ គោយន្តបានបើកពីជើងទៅត្បូង ក្នុងទិសដៅ ពីបាត់ដំបងទៅពោធិ៍សាត់ពេលដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញម៉ូតូ ពណ៌ក្រហមមួយគ្រឿង បើកស្របទិសគ្នា ក្នុងល្បឿនលឿនបានរ៉េចង្កូតមិនដឹងថា គេចរថយន្តឬជង្ហុកពីមុខ ទៅបុកពីក្រោយគោយន្ត ដែលកំពុងតែបើកនោះ បណ្តាលឲ្យម៉ូតូ ជាប់និងគោយន្តដួលស្លាប់ ខ្លួនឯងតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment