Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​មណ្ឌល​គី​រី៖យ៉ាង​ហោច​ណាស់អ្នក​កា​សែត​​ចំ​នួន៣​​នាក់ដែល​ជា​​ស​ហ​ការីឆ្លើយ​ឆ្លង​​ព័ត៌​មានរបស់​​ស្ថា​នីយ​ទូរ​ទស្សន៍​​ហង្ស​​មាស

​ខេត្ត​មណ្ឌល​គី​រី ៖ យ៉ាង​ហោច​ណាស់ អ្នក​កា​សែត​​ចំ​នួន ៣​​នាក់ ដែល​ជា​​ស​ហ​ការី ឆ្លើយ​ឆ្លង​​ព័ត៌​មាន របស់​​ស្ថា​នីយ​ទូរ​ទស្សន៍​​ហង្ស​​មាស ទូរ​ទស្សន៍​​អប្ស​រា និង​មជ្ឈ​មណ្ឌល​​​ព័ត៌​​មាន​​ដើម​អម្ពិល ប្រ​ចាំ​​នៅ​​ខេត្ដ​​ម​ណ្ឌ​ល​​គី​​រី បាន​​រង​របួស​​ធ្ងន់​បន្ទាប់​ពី​រថយន្ដ​រប​ស់​ពួកគេ ត្រូវបាន​ថៅកែ លក់​គ្រឿងសំណង់​ដ៏​ធំ នៅក្នុង​ខេត្ដ​មណ្ឌល​គី​រី គឺ​លោក ឆៃ លី បើក​បុក​ពេញ​មួយ​ទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។​

 

​អ្នកយកព័ត៌មាន​ទាំង ៣​នាក់ កំពុងធ្វើដំណើរ​រួមគ្នា តាម​រថយន្ត​ម៉ាក​ហុងដា ស៊ី​វិច ស៊េរី​ចាស់​ពណ៌​ក្រហម  របស់​សហការី របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដើម្បី​ទៅយក​ព័ត៌មាន គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ដ​មួយ នៅក្បែរ​កន្លែងកើតហេតុ​នោះ ក៏ត្រូវ​លោក ឆៃ លី ថៅកែ លក់​គ្រឿងសំណង់​ដ៏​ធំ​ក្នុង​ខេត្ដ​មណ្ឌល​គី​រី បាន​បើករថយន្ដ​របស់ខ្លួន​ម៉ាក​ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​៩៦ ពណ៌​ពងមាន់ ទៅបុក​មួយ​ទំហឹង បណ្ដាលឱ្យ​រថយន្ដ រង​ការខូចខាត រីឯ​ជនរងគ្រោះ​ទាំង ៣​នាក់​បាន​រងរបួស​ធ្ងន់ ។​

 

​ជនរងគ្រោះ​ទាំង ៣​នាក់​រួមមាន​លោក កេ​ត សារ៉េត សហការី ទូរទស្សន៍​ហង្ស​មាស ដែលជា​អ្នកបើករថយន្ដ និង​ជា​ម្ចាស់​រថយន្ដ លោក ម៉ន ម៉ារ៉េត សហការី​របស់​ទូរទស្សន៍​អប្សរា និង​លោក រឹម រ៉ា សហការី​របស់​មជ្ឈមណ្ឌល ព័ត៌មាន​ដើមអម្ពិល​។ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល បាន​ព័ត៌មាន​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ដ​ពួកគេ​បាន ធ្វើដំណើរ​ជាមួយគ្នា ទៅយក​ព័ត៌មាន ស្រាប់តែ​ធ្វើ ដំណើរ​ដល់​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្ដ របស់លោក ឆៃ លី បើក​បុក​រថយន្ដ​របស់​ពួកគេ ពេញ​មួយ​ទំហឹង បណ្ដាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​៕

Wat 2610



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item