ខេត្តបាត់ដំបង ៖ អ្នកភូមិបានប្រទះឃើញ បុរសម្នាក់អតីតជាមន្ត្រីយោធា ដេកផ្កាប់មុខស្លាប់នៅក្បែរអង្រឹង មុខផ្ទះអ្នកជិតខាង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅក្នុងក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយសមត្ថកិច្ច បានសន្និដ្ឋានថា ការស្លាប់នេះ បណ្តាលមកពីជំងឺប្រចាំកាយ ទើបខ្យល់គធ្លាក់ពីអង្រឹងស្លាប់ មិនមែនជារឿងឃាតកម្មនោះទេ។
បុរសដែលស្លាប់មានឈ្មោះ សួង មាលា អាយុ ៤២ឆ្នាំ អតីតជាយោធាទ័ពអាកាស មានជំងឺប្រចាំកាយ មានទីលំនៅមិនពិតប្រាកដ ធ្លាប់មានប្រពន្ធនិងកូន ៣នាក់ បានលែងលះគ្នាដាច់ស្រេច អស់ពេល ៣ឆ្នាំមកហើយ។ សពមានភិនភាគ ស្លៀកខោខ្លី អត់ពាក់អាវ និងនៅជិតសព មានដបថ្នាំ និងសម្បកថ្នាំពេទ្យ ហើយជនរងគ្រោះ ធ្លាប់សំរាកព្យាបាល នៅមន្ទីរពេទ្យមួយរយៈដែរ តែមិនបានធូរស្បើយទេ៕
Source from: watphnom-news.com























Loading...




Post a Comment