Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នាក់​​ក្នុង​ចំ​ណោ​ម​​ពីរ​​នាក់ត្រូវ​​រថ​យន្ត​​កុង​តឺ​ន័រកិន​​មួយ​​កំ​ណាត់​​ខ្លួនបែក​ក្បាល​​ធ្លាយ​​ខួរ​ស្លាប់​​​ភ្លាមៗបន្ទាប់​ពី​​ពួក​គេ​​ជិះ​​ម៉ូ​តូ​​ស្កុប​​ពីនៅ​តាម​ប​ណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​២

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ក្នុង​ចំ​ណោ​ម​​ពីរ​​នាក់ ត្រូវ​​រថ​យន្ត​​កុង​តឺ​ន័រ កិន​​មួយ​​កំ​ណាត់​​ខ្លួន បែក​ក្បាល​​ធ្លាយ​​ខួរ​ស្លាប់​​​ភ្លាមៗ បន្ទាប់​ពី​​ពួក​គេ​​ជិះ​​ម៉ូ​តូ​​ស្កុប​​ពី នៅ​តាម​ប​ណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​២ ពី​​ក្រុង​​តា​ខ្មៅ លុះ​​មក​ដល់​​ចំណុច​​ក្បែរ​​វត្ត​​ចាក់​អង្រែ​លើ ស្ថិតក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បាន​ប៉ះ​ជាមួយ រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​យុវជន​ម្នាក់ ដែល​ជិះ​ពីក្រោយ ធ្លាក់ចូល​ក្រោម​រថយន្ត កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ចំណែក​អ្នកបើកបរ​រងរបួស​ស្រាល កាលពី​ពី​វេលា​ម៉ោង ៦​និង​២០​នាទី ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ ។

 

​សព​ជនរងគ្រោះ​មានឈ្មោះ គង់ វ​ណ្ណី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បើកបរ​ម៉ូតូ​ម៉ាក ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-3004​។ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បើក​ម៉ូតូ​ម៉ាក​ស្កូ​ពី ជិះ​គ្នា​ពីរ​នាក់​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​តាខ្មៅ​មក​ភ្នំពេញ​។ ភ្លាមៗ​នោះ​មាន​រថយន្ត​មួយគ្រឿង សណ្ដោង​កុងតឺន័រ បាន​បើក​ស្រប​ទិស​ជាមួយ​ម៉ូតូ បាន​ជ្រុល​ចង្កូត​មក​បុក​ហើយ​កិន ជនរងគ្រោះ​ពីលើ​កៀប​ជាប់​ជាប់ នឹង​កង់​រថយន្ត​ខាងក្រោយ ខ្ទេច​មួយ​កំណាត់​ខ្លួន​ស្លាប់​ភ្លាមៗ​។

 

​នៅមុន​ពេល​មាន​គ្រោះថ្នាក់​នេះ ជនរងគ្រោះ​រួម​នឹង​មិត្តភក្ដិ បានធ្វើ​ដំណើរ​ត្រឡប់​មកពី ដើរលេង​នៅ​ក្រុង​តាខ្មៅ ក្នុង​បំណង​មក​លំនៅដ្ឋាន​វិញ នៅ​សង្កាត់​បឹងត្របែក​ក៏បាន​ជួប ហេតុការណ៍​អាក្រក់​នេះ​តែម្ដង ហើយ​មិត្តភក្តិ​បាន​ជូនដំណឹង ទៅ​ប្រពន្ធ​ជនរងគ្រោះ និង​គ្រួសារ​មក​យក​សព​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​។ ចំណែក​អ្នកបើកបរ​រថយន្ត កុងតឺន័រ បាន​រត់​គេចខ្លួនបាត់​ស្រមោល ក្រោយពេល​កើតហេតុ ហើយ​សមត្ថកិច្ច​បានត្រឹមតែ ចុះទៅ​វាស់វែង​ដើម្បី​កសាង​សំណុំរឿង ទុក​ដោះស្រាយ​តែប៉ុណ្ណោះ​៕

Wat 26101 Wat 26103


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item