Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តស្វាយរៀង៖ស្ត្រី​​ជា​​គ្រូ​ពេទ្យ​​ម្នាក់ទំ​ន​ង​ជា​​ជិះ​​ម៉ូ​តូ​​បុក​​សត្វ​​ឆ្កែបាន​​រេ​​ច​ង្កូត​​ធ្លា​ក់​​ជ​ង្ហុ​កប​ណ្តា​ល​ឱ្យ​​ដៃ​ចង្កូ​ត​​ម៉ូ​តូបុក​​ចំ​ពោះ​​និង​​បែក​​ចង្កាបាក់​ធ្មេញ​​លើ​​ក្រោម

​ខេត្តស្វាយរៀង ៖ ស្ត្រី​​ជា​​គ្រូ​ពេទ្យ​​ម្នាក់ ទំ​ន​ង​ជា​​ជិះ​​ម៉ូ​តូ​​បុក​​សត្វ​​ឆ្កែ បាន​​រេ​​ច​ង្កូត​​ធ្លា​ក់​​ជ​ង្ហុ​ក ប​ណ្តា​ល​ឱ្យ​​ដៃ​ចង្កូ​ត​​ម៉ូ​តូ បុក​​ចំ​ពោះ​​និង​​បែក​​ចង្កា បាក់​ធ្មេញ​​លើ​​ក្រោម ស្លាប់​​ទាំង​​ម្តាយ​​និង​​កូន​​ក្នុង​​ផ្ទៃ អា​យុ ៦ ខែ​​គួរ​ឱ្យ​​អា​ណោ​ច​​​អា​​ធ័​ម​​បំផុត​ ខណៈដែល​ជិះ​ម៉ូតូ ត្រឡប់​ពី​មន្ទីរពេទ្យ​ទៅផ្ទះ​វិញ កាលពី​វេលា​ម៉ោង ៧​និង​៥០ នាទី​ព្រឹក ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ នៅខាងមុខ​សាលាបឋមសិក្សា​៧​មករា ស្ថិត​ក្នុងភូមិ​សាលារៀន ឃុំ​ប្រា​សាក់ ស្រុក​ស្វាយជ្រំ​។​

 

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ដួង រដ្ឋា ភេទ​ស្រី អាយុ ៣១ ឆ្នាំ ជា​មន្ត្រី​ពេទ្យ​ប្រចាំ មណ្ឌល​សុខភាព ប្រា​សាក់ ទើប​រៀបការ​ប្តី​បាន​មួយឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។ បើតាម ម្ដាយ​របស់​ឈ្មោះ ដួង រដ្ឋា បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ មាន​អ្នកជំងឺ​មក​ពិនិត្យ​ព្យាបាល នៅ​មណ្ឌល​សុខ ភាព ប្រា​សាក់​ចំនួន ៣ នាក់​ដោយ​គ្រូពេទ្យ ដែល​ប្រចាំការ​បាន ទូរស័ព្ទ​ហៅ​ឈ្មោះ ដួង រដ្ឋា​ទៅពិនិត្យ និង​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ ។​

បន្ទាប់មក​ឈ្មោះ ដួង រដ្ឋា ក៏បាន​ជិះ​ម៉ូតូ​ទៅកាន់​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ​ព្យាបាល​ដល់​អ្នកជំងឺ ប្រមាណ​ជិត មួយ​ម៉ោង​ក៏​ជិះ​ម៉ូតូ​ត្រលប់មក​ផ្ទះ និង​បាន​ចូល​ផ្សា​រទិញ​ម្ហូប លុះ​បើក​ម៉ូតូ មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ធ្លាក់​ជង្ហុក​បណ្ដាលឱ្យ ដួល​ម៉ូតូ​និង​ដៃ​ម៉ូតូ​បុក​ចំពោះ ខណៈ មានកូន​ស្រី​ក្នុង​ផ្ទៃ ៦ ខែ​សន្លប់​ភ្លាមៗ ។ ឈ្មោះ ដួង រដ្ឋា ត្រូវបាន​អ្នកភូមិ នាំគ្នា​ជួយសង្គ្រោះ ប៉ុន្ដែ​អកុសល​ដោយ​មុខរបួស មាន​សភាព​ធ្ងន់ធ្ងរ​ក៏បាន ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត​៕

Wat 081012


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item