Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ប្រ​ជា​ពល​រដ្ឋ​​រស់​នៅក្បែរ​​អាង​​កំ​​ពី​ង​ពួយស្ថិត​​ក្នុង​​​ភូមិ​​​តា​​​ង៉ែ​នឃុំ​​​តា​​គ្រាមស្រុក​​បា​ណន់ខេត្ត​បាត់​ដំ​បង

​ខេត្តបាត់ដំបង ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ ក្បែរ​​អាង​​កំ​​ពី​ង​ពួយ ស្ថិត​​ក្នុង​​​ភូមិ​​​តា​​​ង៉ែ​ន ឃុំ​​​តា​​គ្រាម ស្រុក​​បា​ណន់ ខេត្ត​បាត់​ដំ​បង ប្រ​មា​ណ​​ជិត ៨០០ ខ្នង​​ផ្ទះ ត្រូវ​បាន​អាជ្ញា​ធរ​​ប្រ​កា​ស​អា​សន្ន ជ​ម្លៀស​​ចេញ​ពី​​លំ​នៅ​ដ្ឋាន ដើ​ម្បី​​ទៅ​រក​​ទី​ទួល​​សុ​វត្ថិ​ភាព កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ បន្ទាប់ពី​ទឹកជំនន់ ក្នុង​អាង​កំពីងពួយ ឡើង​ហៀរ​ចេញ​លើ​ខ្នង​ទំនប់ និង​ប្រេះ​ចំនួន ២ កន្លែង ។​
 

លោក វ៉ាន់ សា​វ៉ុ​ន មេភូមិ​តា​ង៉ែ​ន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៤ ជិត​ភ្លឺ​ថ្ងៃទី​៨ ខែតុលា ទឹកជំនន់​បាន​ឡើង​ពេញ ហៀ​រលើ​ខ្នង​ទំនប់ នៅ​ខាងកើត​សំណង់​ទីមួយ​។ ពេលនោះ​អាជ្ញាធរ បានប្រកាស​អាសន្ន និង​ជម្លៀស ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ រស់នៅក្នុង​ភូមិ​តា​ង៉ែ​ន ក្បែរ​អាង​កំពីងពួយ​មាន​ចំនួន ៧៧១ ខ្នង​ផ្ទះ ស្មើនឹង ៧៧១ គ្រួសារ ឬ​មនុស្ស​ចំនួន ៣៣៦២ នាក់ ចេញពី​លំនៅដ្ឋាន ដើម្បី​ទី​រក​ទីទួល​សុវត្ថិភាព​ភ្លាមៗ​ដែរ​។​

ក្នុងនោះ​អាជ្ញាធរ បាន​ត្រៀម​ទីទួល​សុវត្ថិភាព ចំនួន​បី​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ទាំង ៧៧១ គ្រួសារ និង​សត្វពាហនៈ ទៅ​ស្នាក់នៅ​រងចាំ មើល​ទឹកជំនន់​ស្រក​វិញ​។ ទឹកជំនន់​ដែល​ឡើង ក្នុង​អាង​កំពីងពួយ គឺ​ដោយសារ​មានការ​បាក់​ទំនប់​ប៉ង់ នៅ​ពី​ទិស​ខាងលិច និង​ខាងត្បូង ស្ថិតក្នុង​ភូមិ​បឹង​ក្រសាល និង​ភូមិ​តា​ង៉ែ​ន ហើយ​ទឹក​ហូរ​ចូលមកក្នុង​អាង​កំពីងពួយ ទាំង​ទឹកស្ទឹង​មកពី​ប៉ៃលិន មកពី​សាលា​ក្រៅ​ផងដែរ​។​

 

រហូតដល់​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ ក្រុមការងារ​របស់​ក្រសួង និង​មន្ទីរ​ធនធានទឹក សហការ ជាមួយ​អាជ្ញាធរ​ខេត្ដ​បាត់ដំបង បាន​ចុះ​អន្ដរាគមន៍ ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​បានសម្រេច កាយ​ប្រឡាយ ដែលមាន​ប្រវែង ៣០ ម៉ែត្រ ជម្រៅ​២,៥ ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​អាង កំពីងពួយ ជៀសវាង​ទំហំ​ទឹកធំ​អាច​ហូរ បាក់​ទំនប់​ដោយ​ប្រការ​ណាមួយ ។​

 

​ដោយសារ​ឥទ្ធិពល​នៃ ប្រព័ន្ធ​សម្ពាធ​ទាប និង​សម្ពាធ​ទាប​សកម្ម  ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ធ្វើឱ្យមាន​ភ្លៀង ធ្លាក់​ខ្លាំង​នៅ​តំបន់​ភ្នំក្រវាញ បាន​ហូរ​ចាក់​ទៅតាម​ស្ទឹង​នានា ក្នុង​នោះបាន​ហូរ​ចាក់ ទៅក្នុង​ស្ទឹង​ប​វេ​ល និង​ស្ទឹង​មង្គលបុរី ដែល​ធ្វើឱ្យ​ទឹក​ឡើងជោរ​នាច គ្រប់​ស្ទឹង​ទាំងអស់ ហើយ​ដើម្បី​រំដោះ​ទឹក ឲ្យ​ជៀស​ផុតពី​ការ​ជន់​លិច លំនៅឋាន​ប្រជាពលរដ្ឋ ក្រុមការងារ​ក៏បាន​បង្វែរ​ទឹក​ទាំងនោះ​ឱ្យ ហូរ​ចូលទៅ​អាង​កំពីងពួយ ។​

ពេលនេះ​ទឹក​ដែល​បាន​ហូរ​ធ្លាក់​ប៉ុន្មាន​ថ្ងៃ មាន​បរិមាណ​ច្រើន  បាន​ហូរ​កាត់​ទំនប់​ដែល​កំពុង​ជួសជុល ដែលមាន​កន្លែង​ខ្ពស់ និង​កន្លែង​ទាប ហើយ​កន្លែង​ទំនប់​បង្ហូរ ក៏​បើកទ្វារ​ទឹក​អស់ ប៉ុន្ដែ​មិនអាច បាក់​ទំនប់​ដូច​អ្វី ដែល​គេ​សង្ស័យ​នោះឡើយ ។ ម្យ៉ាងវិញទៀត ដោយសារតែ​ស្ថានភាព​ការបង្ហូរ​ទឹក ចេញពី​អាង​កំពីងពួយ ហាក់បីដូចជា ពុំទាន់​សភាព​ការជាក់ស្ដែង ក្រុមការងារ​របស់​ក្រសួង ធនធានទឹក និង​អាជ្ញាធរ​ខេត្ដ​បាត់ដំបង បាន​ឯកភាពគ្នា​សម្រេច​បើក ខ្នង​ទំនប់​ដែលមាន​បណ្ដោយ ៤០​ម៉ែត្រ និង​ជម្រៅ​ប្រមាណ ៣ ម៉ែត្រ​ដើម្បីឱ្យ​ទឹក​ហូរ​លឿន ៕

Wat 081010 Wat 081011


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item