Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ហេតុ​​ការ​ណ៏​​ធ្លាក់​​យន្ត​ហោះរបស់​​ក្រុម​ហ៊ុនឡាវអ៊ែរ​​ឡាញនៅ​ក្នុង​​ខេត្ត​​ចំប៉ា​​សាក់កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៦

រាជធានី​ភ្នំពេញ ៖ ហេតុ​​ការ​ណ៏​​ធ្លាក់​​យន្ត​ហោះ របស់​​ក្រុម​ហ៊ុន ឡាវ អ៊ែរ​​ឡាញ នៅ​ក្នុង​​ខេត្ត​​ចំប៉ា​​សាក់ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៦ ខែ​តុលា ឆ្នាំ​​២០១៣ បាន​​ក្លាយ​ជា​រឿង​រ៉ាវ​​សោក​នាដ​កម្ម​​ថ្មី​​មួយ នៅ​ក្នុង​​តំបន់​​អាស៊ាន ដែល​ក្នុងនោះ​ក៏មាន អាកាសយានិក​ខ្មែរ​ម្នាក់ បាន​ស្លាប់​បាត់បង់​អាយុជីវិត​ឈ្មោះ យុង សំ អាយុ​ជាង ៥០ ឆ្នាំ ។​

 

​មនុស្ស​ចំនួន ៤៩ នាក់​បាន​ស្លាប់ នៅក្នុង​ឧប្បត្តិ​ហេតុការណ៍ ធ្លាក់​យន្ដហោះ របស់​ក្រុមហ៊ុន​ឡាវ អ៊ែរ​ឡាញ ដែល​ក្នុងនោះ​មាន​អ្នកដំណើរ​ចំនួន ៤៤ នាក់ ហើយ​មូលហេតុ នៃ​ការធ្លាក់​យន្តហោះ​នេះ​ដោយសារ អាកាសធាតុ​ចុះ​អ័ព្ទ និង​ខ្យល់​ខ្លាំង ដែលរ​ឥទ្ធិពល​ពី​កន្ទុយ​ព្យុះ ណា​រី​។

 

​អ្នកដំណើរ​ដែល​ស្លាប់​ទាំង ៤៤ នាក់​នោះ​មាន ឡាវ ១៦​នាក់ ជនជាតិ​បារាំង ៧ នាក់ អូស្ត្រាលី ៦ នាក់ ថៃ ៥ នាក់ កូរ៉េខាងត្បូង ៣ នាក់ វៀតណាម ២ នាក់ កាណាដា​ម្នាក់ ចិន​ម្នាក់ តៃវ៉ាន់​ម្នាក់ និង​ជនជាតិ​អាមេរិក​ម្នាក់ ហើយ​ជនរងគ្រោះ​ទាំងនោះ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ អស់ហើយ​។

 

​នៅ​ភាគខាងត្បូង​ប្រទេស​ឡាវ បាន​ទទួលរង ការវាយប្រហារ​ពី​ខ្យល់ព្យុះ​ណា​រី ហើយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អាកាសចរណ៍​ស៊ីវិល​ឡាវ លោក Yakua Lo-pangka បាន​ប្រាប់​កាសែត​វៀង​ចន្ទ​ថែម ថា ឥទ្ធិពល​កន្ទុយ​ខ្យល់ព្យុះ​នេះឯង អាចជា​បុព្វហេតុ​បណ្ដាលឱ្យ យន្ដហោះ​នេះ​ធ្លាក់ ។

សាក្សី​បាន​និយាយថា យន្ដហោះ​មានបំណង​ចុះចត ប៉ុន្ដែ​ត្រូវ​ទទួលរង​ការ ប៉ះទង្គិច​ជាមួយ​កម្លាំង​ខ្យល់​ខ្លាំង បង្វែរ​ឱ្យ​ក្បាល​យន្ដហោះ​នោះ ឡើង​កាន់តែ​ខ្ពស់ ហើយ​រុញច្រាន​ចេញទៅ​ឆ្ងាយ ពី​អាកាសយានដ្ឋាន និង​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​រ៉ា​ដា​៕

Wat 171028 Wat 171027

Wat 171024 Wat 171025 Wat 171026

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item