Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តស្ទឹងត្រែង៖ជា​​ញឹក​ញាប់​​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិបាន​​យក​​បទ​បញ្ជា​​លេខ០១របស់​​រាជ​រដ្ឋា​ភិ​បាលក្នុង​ការ​​បង្ការបង្ក្រាប

ខេត្តស្ទឹងត្រែង ៖ ជា​​ញឹក​ញាប់​​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ បាន​​យក​​បទ​បញ្ជា​​លេខ ០១ របស់​​រាជ​រដ្ឋា​ភិ​បាល ក្នុង​ការ​​បង្ការ បង្ក្រាប ទប់​ស្កាត់​​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ ក៏​ដូច​ជា​​ការ​ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់មក​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​មន្ត្រីនគរបាល គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់ អនុវត្តន៍​តាម​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​សម្រាប់​លោក វ៉ន សុគន្ធ ជា​ប្រធាន​ផ្នែក​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ត​ស្ទឹងត្រែង មិនដែល​អើពើ​អនុវត្តន៍​តាម សេចក្តីណែនាំ​របស់​ថ្នាក់លើ​នោះទេ​។

 

​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក វ៉ន សុគន្ធ បាន​ចំណាយ​ប្រាក់​ក្នុង​មួយខែ​ប៉ុន្មាន សម្រាប់​បង់​ឲ្យ​មេ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ជា​ថ្លៃ​ទិញ​ប៉ុស្តិ៍ សម្រាប់​ចុះទៅ​ប្រមូល​លុយ ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ ខុសច្បាប់​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​។ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក វ៉ន សុគន្ធ បាន​ចុះទៅ​ឈរជើង​ក្នុង​ខេត្តស្ទឹងត្រែង ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះទៅ​ប្រតិបត្តិការ នៅ​តំបន់​នោះ​ឡើង​ដុះ​ស្លែ​ទៅហើយ គ្មាន​នរណាម្នាក់​អាច​ប្រជែង ដណ្តើមយក​ប៉ុស្តិ៍​ពី​លោក វ៉ន សុគន្ធ បានទេ​។

 

​ពេលខ្លះ​គេ​យល់ឃើញថា លោក វ៉ន សុគន្ធ ជា​មនុស្ស​ពូកែ​អែបអប​ថ្នាក់លើ និង​ជា​អ្នកមាន​ជំនាញ​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកទៅ​បង់​ជូន​ថ្នាក់លើ ថ្លៃ​ទិញ​ប៉ុស្តិ៍​បាន​ទៀងទាត់ និង​គ្រប់​ចំនួន​មិនដែល​ធ្វើ​ឲ្យ​ថ្នាក់លើ ទើសចិត្ត​ម្តងណា​ឡើយ​។ ដូច្នេះហើយ​បានជា​លោក វ៉ន សុគន្ធ អាច​កាន់កាប់​តំណែង ជា​ប្រធាន​ផ្នែក​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​ស្ទឹងត្រែង សឹង​គ្រប់​អាណត្តិ​មិន​ឲ្យ​របូត​ពី​ដៃ​របស់គាត់​នោះទេ ព្រោះ​ទឹកដី​ខេត្តស្ទឹងត្រែង មាន​សក្តានុពល​សេដ្ឋកិច្ច អាច​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល​បំផុត​។​

 

​លោក វ៉ន សុគន្ធ បាន​ជួល​ផ្ទះ​នៅក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើជា​ទីស្នាក់ការ ឲ្យ​ក្រុ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ ទាំង​តូច​ទាំង​ធំ ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក ចូលទៅ​បង់លុយ​ឲ្យ​គាត់​ជាប់​ជាប្រចាំ រាល់ពេល​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លោក វ៉ន សុគន្ធ មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ ក្រុម​អ្នករត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​តែងតែ​សុំ​ការយោគយល់ និង​ជូនដំណឹង​រាល់ពេល មានការ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ភូមិសាស្ត្រ​ដែ​លោក វ៉ន សុគន្ធ កាន់កាប់ ពោលគឺ​ការដឹកជញ្ជូន​ឈើ​ប្រមាណ ១០០​រថយន្ត ក្រុម​ឈ្មួញ​បាន​រាយការណ៍​និង​បង់លុយ​ជូន​លោក វ៉ន សុគន្ធ ដល់​ទៅ ៩០ រថយន្ត​ទៅហើយ មិនដែល​ហ៊ាន​រំលង​លោក វ៉ន សុគន្ធ ទេ​។​

 

​ដោយឡែក​ក្រុម​ឈ្មួញ​មួយចំនួន ដែល​ជ្រក​ក្រោម​ស្បែក​ជា កងកម្លាំងប្រដាប់អាវុធ រកស៊ី​ដឹកជញ្ជូន​ឈើ មកពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង យកមក​ស្តុក​ទុក​នៅ​ក្រុង​ស្ទឹងត្រែង ធ្លាប់​ត្រូវបាន​លោក វ៉ន សុគន្ធ ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប យក​ស្នាដៃ​ក៏​ព្រោះតែ​ឈ្មួញ​ទាំងនោះ មិនបាន​ទំនាក់ទំនង​បង់លុយ​ជូន​គាត់​។ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​របស់លោក វ៉ន សុគន្ធ សុទ្ធតែ​ល្បីឈ្មោះ​ក្នុងការ​កោសរូស បង្ខំ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ បង់លុយ​តាមតែ​ទំនើងចិត្ត ដូចជា​ឈ្មោះ នី ម៉ៅ និង​ឈ្មោះ រិ​ន ដែល​បានដាក់​ប៉ុស្តិ៍​ជជុះ​នៅ​ចំណុច​អូរ​ពងមាន់ តែងតែ​ប្រដេញ​ចាប់​ឡាន​ដឹកឈើ ឲ្យ​ចូល​បង់លុយ​មិនដែល​យោគយល់ ចំពោះ​ឈ្មួញ​ណា​ម្នាក់​ឡើយ​៕

Wat 171023


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item