Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​​ក្រុម​ហ៊ុនត​​ខ្សែ​​កា​​ប្លិ៍​​អ៊ុ​ប​​ទិចបាន​​បើក​​បុក​​ម៉ូ​តូជាង​សំ​ណង់​​ម្នាក់ប៊ើ​ង​​ដូច​​សីហើយ​​បាន​​ក្រ​ឡាប់

ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​​ក្រុម​ហ៊ុន ត​​ខ្សែ​​កា​​ប្លិ៍​​អ៊ុ​ប​​ទិច បាន​​បើក​​បុក​​ម៉ូ​តូ ជាង​សំ​ណង់​​ម្នាក់ ប៊ើ​ង​​ដូច​​សី ហើយ​​បាន​​ក្រ​ឡាប់ ជា​ច្រើន​​ត្រ​លប់ នៅ​តាម​​ប​ណ្តោ​យ ផ្លូវ​ជាតិ​​លេខ​​៥ ក្នុង​​ឃុំ​​បន្ទាយ​​នាង ស្រុក​​មង្គ​ល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យកាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​០៩  ខែតុលា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់បាត់​បង់ជីវិត យ៉ាង​អាណោចអាធ័ម​បំផុត​។​

 

​ជនរងគ្រោះ​មានឈ្មោះ ឃិន សុខា ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី ២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1C-4591 ។ រីឯ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឈ្មោះ ជុន អ៊ុយ​ត្រាយ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ រឹទ្ធ ចាន់នី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ត​ខ្សែ​កា​ប្លិ៍​អ៊ុ​ប​ទិច បើកបរ​រថយន្ត​ម៉ាក តូ​យូ​តា​វី​កូ ពណ៌​មាស ពាក់ ស្លាក​លេខ ភ្នំពេញ 2I-8447 ។​

 

​មុនពេល​កើតហេតុ​ឈ្មោះ រឹទ្ធ ចាន់នី ជា​អ្នកបើកបរ​ប្រចាំ​ក្រុមហ៊ុន ខ្សែ​កា​ប្លិ៍ បាន​បើករថយន្ត ចុះ​ត្រួតពិនិត្យ​ខ្សែ​កា​ប្លិ៍ តាំងពី​ខេត្ត​ប៉ៃលិន ដល់​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងពេល​ទឹកជំនន់ ស្រាប់តែ​ឈ្មោះ រឹទ្ធ ចាន់នី ឈឺពោះ​រាគ​អាចម៍ ក៏បាន​ឲ្យ​ឈ្មោះ ឃិន សុខា បើក​ជំនួស​។ ពេលមកដល់​ខាងត្បូង​ផ្សារ បន្ទាយ​នាង ស្រុក​មង្គលបុរី ស្រាប់តែ​រថយន្ត​បែក​កង់​មុខ ផ្នែក​ខាងឆ្វេង ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន រថយន្ត​បាន​វេ​ចង្កូត ទៅបុក​ជនរងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​ប៊ើ​ង​ដូច​សី ហើយ​បាន​ក្រឡាប់ ជាច្រើន​ត្រលប់ ៕

Wat 10101 Wat 10102


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item