Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តឧត្ដរមានជ័យ៖រថ​យន្ដ​ក្រុងរប​ស់​​ក្រុម​ហ៊ុនថាវ​​សា​ន់ខ​ណៈ​ដែល​​កំ​ពុង​​ដឹក​​ភ្ញៀវទៅ​លេង​​ល្បែងស៊ី​សង​​នៅ​កា​ស៊ី​​ណូ

​ខេត្តឧត្ដរមានជ័យ ៖ រថ​យន្ដ​ក្រុង រប​ស់​​ក្រុម​ហ៊ុន ថាវ​​សា​ន់ ខ​ណៈ​ដែល​​កំ​ពុង​​ដឹក​​ភ្ញៀវ ទៅ​លេង​​ល្បែង ស៊ី​សង​​នៅ​កា​ស៊ី​​ណូ ស្ថិត​នៅ​​ច្រក ជាំ​​ស្រ​​ង៉ាំ ក្នុង​ស្រុក​អ​ន្លង់​វែង ខេត្ដ​​ឧត្ដរ​មាន​ជ័យ បាន​​បង្ក​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍ រេ​​ចង្កូត​​បុក​​នឹង​​បង្កាន់ដៃស្ពាន បេតុង បណ្ដាលឱ្យ​ខូចខាត ផ្នែក​ខាងមុខ​ទាំងស្រុង ប៉ុន្ដែ​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ មិន​បណ្ដាលឱ្យ​នរណាម្នាក់ រងគ្រោះថ្នាក់​នោះឡើយ ។​

 

​រថយន្ដក្រុង​បង្កហេតុ​ជា របស់​ក្រុមហ៊ុន ថាវ​សាន់ ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A-0825 បុក​បង្កា​ន់​ស្ពាន កាលពី​វេលា​ព្រឹក​ព្រលឹម ថ្ងៃទី​០៧ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧៦​បេ ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ។ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់ ចរាចរណ៍ អ្នកបើករថយន្ដ និង​ព្រូ​រថយន្ដ បាន​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព ដោយ​ទុក​ឲ្យ​ភ្ញៀវ ដែល​ជិះ​លើ​រថយន្ត ជ្រួលច្របល់ ជាច្រើន​ម៉ោង​៕

Wat 071020


Source from: watphnom-news.com

Post a Comment

item