សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន លោក ជា មុនី ជាប្រធាន បានប្រកាសជូនដំណឹង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នេះថា សហជីពសម្រេចផ្អាកការដឹកនាំធ្វើកូដកម្មដែលគ្រោងធ្វើរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០១៣ ខាងមុខ ជាបណ្តោះអាសន្នសិន ដោយសហជីពអះអាងថា ដើម្បីទុកឱកាសឲ្យមន្ត្រីរាជរដ្ឋាភិបាលសម្របសម្រួលជាមួយស្ថាប័នតុលាការ ឈានទៅធ្វើការដោះលែងបុគ្គលិកសហជីព និងកម្មកររោងចក្រសាប្រ៊ីណា ចំនួន៨នាក់ដែលកំពុងជាប់ឃុំខ្លួន ទាំងអយុត្តិធម៌នៅពន្ធនាគារខេត្តកំពង់ស្ពឺ តាមការទាមទាររបស់សហជីព ។
សូមរម្លឹកជូនថា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានប្រកាសថា សហជីពនឹងដឹកនាំកម្មករ កម្មការិនី ទូទាំងប្រទេសធ្វើកូដកម្មមិនចូលធ្វើការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០១៣ ខាងមុខ ដើម្បីទាមទារឲ្យមានការដោះលែងបុគ្គលិកសហជីព និងកម្មករ រោងចក្រសាប្រ៊ីណា ចំនួន៨នាក់ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ទាំងអយុត្តិធម៌អស់រយៈពេលជិតកន្លះឆ្នាំមកហើយ និងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន៦០ម៉ឺនរៀល ឬ ១៥០ដុល្លារអាមេរិក ក្នុង១ខែ ៕
Source from: www.dtn7.com
Post a Comment