Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖សម​ត្ថ​កិច្ច​​ប៉ូលីស​​​រដ្ឋ​បាលឃុំ​​ឈើ​ទាល​​បាន​​ឃាត់​ខ្លួន​​តៃ​កុងឡាន​​ដឹក​​ដី​​ក្នុង​​ការ​ដ្ឋាន​​របស់ក្រុម​ហ៊ុន​​វឌ្ឍនៈ​ចំ​នួន

​ខេត្តកណ្តាល ៖ សម​ត្ថ​កិច្ច​​ប៉ូលីស​​​រដ្ឋ​បាល ឃុំ​​ឈើ​ទាល​​បាន​​ឃាត់​ខ្លួន​​តៃ​កុង ឡាន​​ដឹក​​ដី​​ក្នុង​​ការ​ដ្ឋាន​​របស់ ក្រុម​ហ៊ុន​ ​វឌ្ឍនៈ​ ចំ​នួន ៤​​នាក់​និង​​ម្នាក់​ទៀត​​ជា​អ្នក​ទទួ​ល​ផល​​ចោរ​កម្ម ដោយ​បាន​​ដក​ហូត​​វត្ថុ​តាង ប្រេង​​ម៉ា​​ហ្សូ​ត ចំនួន ២​​កាន​​ស្មើ ៦០​​លីត្រ ដោយយោង​តាម ពាក្យបណ្តឹង របស់​តំណាង ក្រុមហ៊ុន​វឌ្ឍនៈ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣​។​

 

​ជនសង្ស័យ​ទាំង ៥​នាក់​បាន​សារភាពថា ខ្លួន​ពិតជា​បាននាំគ្នា​លួច​បូម​ប្រេង ពី​ក្នុង​ឡាន​ដឹក​ដី​របស់​ក្រុមហ៊ុន វឌ្ឍនៈ​ចំនួន ២​កាន​យកទៅលក់​ពិតមែន ហើយ​ប្រេង​ម៉ា​ហ្សូ​ត ដែល​យកទៅលក់​នោះ បាន​លុយ ១៩​ម៉ឺន​រៀល​។ ជនសង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ញ៉ែ​ត ស៊ីម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ទី​២-​ឈ្មោះ ន​យ ចំរើន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ទី​៣-​ឈ្មោះ ឡាំ ពិសី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ទី​៤-​ឈ្មោះ ឈុំ សំអុល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ និង​ទី​៥-​ឈ្មោះ រស់ ម៉ុ​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​។​

 

​ជនសង្ស័យ​ទាំង ៤​នាក់​នេះ សុទ្ធតែជា​អ្នកបើកបរ​ឡាន​ដឹក​ដី ឲ្យ​ក្រុមហ៊ុន​វឌ្ឍនៈ បានធ្វើ​សកម្មភាព​លួច បូម ប្រេង​ម៉ា​ហ្សូ​ត​ពី​ក្នុង​ឡាន​ដឹក​ដី​នៅ​ថ្ងៃទី​២១ និង ២៣ ខែតុលា កន្លងទៅនេះ យកទៅលក់​ឲ្យ​អ្នកស្រុក ក្បែរ​ការដ្ឋាន​។ ប្រេង​នៅក្នុង​ក្រុម ហ៊ុន​វឌ្ឍនៈ​ត្រូវបាន​គេ​លួច​បូម យកទៅលក់​ជាច្រើន លើក​ច្រើនសារ​មកហើយ ទើបតែ​ពេលនេះ តាមដាន​ដឹងថា ជនសង្ស័យ​ទាំង ៤​នាក់ គឺជា​អ្នកប្រព្រឹត្ត ក៏បាន​ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​តែម្តង​៕

Wat 291025
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item