Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានី​ភ្នំពេញ៖រថ​យន្ត​​ឡិច​​ស៊ី​សRX​300បើក​បរ​​ក្នុង​​ល្បឿន​​លឿនបាន​​ជ្រុល​​ទៅ​បុក​​អ្នក​ជិះ​​ម៉ូ​តូសង់​​កូរ៉េ​​ម្នាក់​ឯង​​មួយ​​ទំ​ហឹងបណ្តាល​​ឲ្យ​​យុវ​ជន​​ម្នាក់

រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ឡិច​​ស៊ី​ស RX​300 បើក​បរ​​ក្នុង​​ល្បឿន​​លឿន បាន​​ជ្រុល​​ទៅ​បុក​​អ្នក​ជិះ​​ម៉ូ​តូ សង់​​កូរ៉េ​​ម្នាក់​ឯង​​មួយ​​ទំ​ហឹង បណ្តាល​​ឲ្យ​​យុវ​ជន​​ម្នាក់ បាន​រង​របួស​​ធ្ងន់ កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៣​៥ នាទី​​យប់​​ថ្ងៃ​ទី​​២៨ ខែ​តុ​លា ឆ្នាំ​​២០​១៣នៅ​ចំណុច​ផ្លូវ​លេខ​១០១៩ ឬ​ផ្លូវ​ភ្នំពេញ​ហាណូយ​កែង​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ស្ថិតក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​ជង​រងគ្រោះ​មានឈ្មោះ មាស កញ្ញា អាយុ ២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ក្នុងភូមិ​សែន​សុខ​ទី​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-3172 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-6350 បើកបរ​ដោយ​ឈ្មោះ ង៉ែត ប៊ុន​ថា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

 

​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិទ្ធី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច  លុះ​មកដល់​ផ្លូវ​ភ្នំពេញ​ហាណូយ ក៏​បត់​ស្តាំ​ក្នុង​គោលបំណង​ទៅផ្ទះ ស្រាប់តែ​ពេលនោះ​រថយន្ត ឡិច​ស៊ី​សបាន​បើក​បោះពួយ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​របួសធ្ងន់​៕

Wat 2910
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item