Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា បានចេញ​លិខិត​ចំហ​មួយ​ស្តីពី​ការផ្តល់​ប្រាក់កម្ចី និង​ការវិនិយោគ​ជូន​បណ្តា​ប្រទេស​នានា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី និង​ក្រុមហ៊ុន​វិនិយោគ ដោយ​គណបក្ស​ប្រកាស​អំពី​ជំហរ​របស់ខ្លួន​ថា គណបក្ស​មិន​ទទួលស្គាល់ និង​ស្នើ​ឲ្យ​មានការ​ពិនិត្យ​សើរើ​ឡើ​វិញ​នូវ​រាល់​កិច្ចសន្យា​ផ្តល់ប្រាក់​កម្ចី ការផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការទិញ លក់ ការដោះដូរ និង​ការជួល​អចលនទ្រព្យ ដែលជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​រប​ស់​ភាគី​ពាក់ព័ន្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា «​បង្កើត​ដោយ​រដ្ឋសភា​នីតិកាល​ទី​៥» ដែល​បាន​បើក​សម័យប្រជុំ​របស់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣​។​ ​

គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ក្នុង​លិខិត​ចំហ​របស់ខ្លួន​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ មាន​ភាពមិនប្រក្រតី​យ៉ង​ធ្ងន់ធ្ងរ ហើយ​នៅមាន​ភាពចម្រូងចម្រាស​រវាង​គណបក្សនយោបាយ​ពីរ ដែល​ទទួលបាន​សំឡេងឆ្នោត​ប្រហាក់ប្រហែលគ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។ ហេតុនេះហើយ ទាំង​រដ្ឋសភា ទាំង​រាជរដ្ឋាភិបាល ដែល​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ដោយ​ខ្លួនឯង​មិនទាន់មាន​ដំណោះស្រាយ​ក្នុងការ​ស៊ើបអង្កេត និង​ស្វែងរក​ការពិត​នៃ​ការបោះឆ្នោត​នោះ គឺជា​រដ្ឋសភា​ឯក​បក្ស និង​ជា​រាជរដ្ឋាភិបាល​អធម្មនុញ្ញភាព ពោលគឺ​មិន​ស្របច្បាប់​។ ដូច្នេះ ការសម្រេច​ចុះកិច្ចសន្យា​ផ្តល់ប្រាក់​កម្ចី ការផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការទិញ​លក់ ការដោះដូរ និង​ការជួល​អចលនទ្រព្យ ដែលជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ជាមួយនឹង​រាជរដ្ឋាភិបាល​នេះ គឺ​មិន​ស្របច្បាប់​ឡើយ​។​

នៅក្នុង​ខ្លឹមសារ​ចុងក្រោយ​នៃ​លិខិត​ចំហ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​នូវ​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​ប្រទេស​នានា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី និង​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ជ្រាប​ពី​ព័ត៌មាន​នេះ ដោយ​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ជាពិសេស​មិន​ចូលរួម​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មិន​ចូលរួម​រំលោភ​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នឹង​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ជា​អវិជ្ជមាន​នៅពេល​អនាគត​៕​

cnrp-29


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item