Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទោះបី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល និង​ជា​នាយករដ្ឋមន្ត្រី​ដុះ​ស្លែ​ប្រកាស​តាម​ក្បាល​មេក្រូ​ថា សម្តេច​មិន​លេង Facebook ក៏ដោយ ក៏មាន​អ្នកកាសែត និង​អ្នកមាន Account Facebook មួយចំនួន​សង្ស័យថា Page ដ៏​ធំ​មួយ​ក្នុង​បណ្តាញ​សង្គម Facebook ដាក់​រូប​សម្តេច​ធ្វើជា Profile និង​ប្រើ​ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» នោះ គឺជា Page របស់ «​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​

​ក្រៅពី​និយាយ​តែ​ចំណុច​ល្អៗ​ផូរផង់​របស់ «​សម្តេច​តេ​ជោ ហ៊ុន សែន​» ឥឡូវ Page ដ៏​ធំ​នៅក្នុង Facebook នេះ បាន Post បង្កើត​ឲ្យ​មាន​វេទិកា​មួយ​ឈ្មោះថា «​ខ្សឹបប្រាប់​សម្តេច​» ដោយ​រាបរាប់​អំពី​ករណី​ជនខិលខូច​មួយចំនួន «​ប៉ុន្តែ មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ជនខិលខូច​ដែលជា​មន្ត្រី ឬ​ជា​ឈ្មួញ​ទាំង​នោះទេ​» បាន​យក​តួនាទី​ដែល «​សម្តេច​តេ​ជោ ហ៊ុន សែន​» ប្រគល់​ឲ្យ​ទៅ​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ ប្រើ​អំណាច​ខុស​របៀបរបប​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស «​សម្តេច​តេ​ជោ ហ៊ុន សែន​» ជាដើម​… ។​ល​។​

​វេទិកា​ខ្សឹបប្រាប់​សម្តេច ក្នុង Page នោះ បានលើកឡើង​ទៀតថា «​ការបង្កើត​ឲ្យ​មាន​អង្គភាព​សវនកម្ម​ច្រើន គឺជា​ការដាក់បន្ទុក​ឲ្យ​មន្ទីរ​អង្គភាព​នានា ពិបាក​រក​កញ្ចប់​ថវិកា​ទុក​ជូន​ក្រុម​ទាំងនោះ​តែប៉ុណ្ណោះ គឺ​មិនបាន​ចុះ​ត្រួតពិនិត្យ​ចាប់កំហុស ដើម្បី​កែប្រែ​បន្តិច​ឡើយ​។ នៅ​ប៉ុ​ន្ម​នា​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​សវនកម្ម​ចុះ​ធ្វើការ​ដូចជា​ការ​ចុះមក​យកលុយ​ប៉ុណ្ណោះ ជាក់ស្តែង​គឺ សវនកម្ម​ផ្ទៃក្នុង ( ២.៥០០​ដុល្លារ​អាមេរិក ទៅ ៣.០០០ ដុល្លារ​អាមេរិក ) សវនកម្ម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ( ៣.០០០ ដុល្លារ​អាមេរិក ទៅ ៥.០០០ ដុល្លារ​អាមេរិក ) សវនកម្ម​ឯករាជ្យ ( ៣.០០០ ដុល្លារ​អាមេរិក ទៅ ៥.០០០ ដុល្លារ​អាមេរិក​) ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ( ២.៥០០ ដុល្លារ​អាមេរិក ទៅ ៣.៥០០ ដុល្លារ​អាមេរិក  )​។ ម្យ៉ាងទៀត រដ្ឋមន្ត្រី​មួយចំនួនធំ​ពេល​ចុះ​បំពេញការងារ​តាម​ស្រុក ខេត្ត​ចំណាយ​ច្រើន​ខ្ជះខ្ជាយ ប្រើ​រថយន្ត​ទំនើប​ច្រើន​គ្រឿង ជំរិត​ថ្នាក់ក្រោម​ឲ្យ​ចំណាយ នាំ​ឲ្យ​ថ្នាក់ក្រោម​បន្ត​ជំរិត​កូនចៅ នាំ​កូនចៅ​ជំរិត​ប្រជាជន ឈ្មួញ​តូចតាច​។ ដូច្នេះ​ធ្វើ​ឲ្យ​ប្រជាជន ឈ្មួញ​តូចតាច​ស្អប់ CPP ស្អប់ សម្តេច ។​»​។​

​មជ្ឈដ្ឋាន​អ្នកលេង Facebook បាន​លើកឡើងថា Page ដ៏​ធំ​ក្នុង Facebook នេះ បើទោះបី «​សម្តេច​តេ​ជោ ហ៊ុន សែន​» ប្រកែក​ថា មិនមែនជា Page របស់​ស​ម្តេចក៏ដោយ តែ Page នេះ ក៏​អាចជា​របស់​មន្ត្រី​ជិតស្និទ្ធ និង​គាំទ្រ​សម្តេច​ដែរ​។ ទន្ទឹមនឹងនេះ គេ​ឆ្ងល់​ថា បើ Page ប្រើ Profile រូប​សម្តេច និង​ឈ្មោះ សម្តេច ទៅហើយ តើ​ចាំបាច់​អ្វី​បង្កើត​វេទិកា ខ្សឹបប្រាប់​សម្តេច​ទៀត ម្តេច​មិន​ប្រាប់​សម្តេច​ត្រង់ៗ​តែម្តងទៅ ឬក៏​សម្តេច និង​មន្ត្រី​ជំនិត​របស់​សម្តេច​ប្រើ​វិធីសាស្ត្រ​ដឹង​រឿងរ៉ាវ​អសកម្ម​របស់​មន្ត្រី​ថ្នាក់ក្រោម​អស់ហើយ តែ​ធ្វើ​មិនដឹង ប្រុង​ចង់យក​រួចខ្លួន​ទម្លាក់កំហុស​ទៅលើ​មន្ត្រី​កូនចៅ​ក្រោម​ឱវាទ​?

​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា ការបាត់បង់​សំឡេងឆ្នោត​គាំទ្រ​យ៉ាងច្រើន​នៅ​អាណត្តិ​ទី​៥​នេះ អាចធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស «​សម្តេច​តេ​ជោ ហ៊ុន សែន​» បាក់អំនួត និង​ភ្ញាក់រលឹក​ដឹងខ្លួន​ខ្លះៗ​ដែរ ដែល​ចរិត​នៃ​ការដឹកនាំ​ពោរពេញ​ទៅដោយ​វប្បធម៌ «​ទំយើ​» និង​វប្បធម៌ «​សិល្បៈ​នៃ​ការចែករំលែក​» និង​ដែល​មិន​យក​ច្បាប់​ជាធំ​នោះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​៕​

hun-sen


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item