Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​មួយ​លេខ នស​/​រកត​/១០១៣/៩៥៦ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ត្រាស់បង្គាប់​រំសាយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន និង​ក្រុមប្រឹក្សា​កំណែទម្រង់​ពាក់ព័ន្ធ​ផ្សេងទៀត​ចំណុះ​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ ។​

​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០២/១៥៨ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០២ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែលមាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល​ជា​សហប្រធាន និង​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩០៤/២៨៤ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០០៤ ស្តីពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការបង្កើត​ក្រុមប្រឹក្សា​ចំណុះ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ​ផ្សេងទៀត  ត្រូវ​ទុកជា​និរាករណ៍ ។​

​ស្មារតី​នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១៣/៩៥៦ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ បានសម្រេច​កែសម្រួល​កា​រងារ​កំណែទម្រង់​មួយចំនួន​ដូចខាងក្រោម ៖

១-​ការងារ​កំណែទម្រង់រ​ដ្ឋ​បាល ដែល​ពីមុន​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ជា​ប្រធាន ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​មុខងារសាធារណៈ ។​

២-​ការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែល​ពីមុន​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន និង ឯកឧត្តម ឌិ​ត មុន្ទី ជា​សហប្រធាន ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួងយុត្តិធម៌ ។​

៣-​ការងារ​កំណែទម្រង់​ក​ង​យោធពលខេមរភូមិន្ទ ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួងការពារជាតិ ។​

៤-​ការងារ​គោលនយោបាយ​ដីធ្លី ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

 ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល ត្រូវបាន​ផ្ទេរ និង​ធ្វើ​សមាហរណកម្ម ទៅក្នុង​ក្រសួង​មុខងារសាធារណៈ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ ត្រូវបាន​ផ្ទេរ និង​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ក្រសួងយុត្តិធម៌ ។​

​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានចេញ​បទបញ្ជា​មួយ​លេខ ០៤ បប ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៣ បញ្ជា​ឲ្យ​មានការ​អនុវត្ត​នូវ​ព្រះរាជក្រឹត្យ​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ៕​

h34


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item