Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រភពព័ត៌មាន​បែកធ្លាយ​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១២ វេលា​ម៉ោង​ប្រមាណ​០៥ និង ៣០​នាទី​ព្រឹក​កន្លងមក ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ «wildlife alliance» ប្រចាំ​ប៉ុស្តិ៍​ស្ទឹង​ព្រាត់ ខេត្តកោះកុង ដែលមាន​អ្នកស្រី ស៊ូ វណ្ណា ជា​ប្រធាន​ចាប់​ឃាត់​បាន​ទូក​យន្ត​មួយគ្រឿង​ដឹកជញ្ជូន​ឈើ​តា​ត្រាវ និង​ឈើ​ធ្នុង​ប្រមាណ​៧,៧៦​ម៉ែត្រគូប ហើយក៏​បាន​យក​ទូក​យន្ត​ដឹកឈើ​នេះ​លក់​ឲ្យ​ទៅ​ជនបរទេស​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ ក្នុងតម្លៃ​២.៧០០​ដុល្លារ​អាមេរិក និង​ត្រូវបាន​ម្ចាស់​ទូក​យន្ត​ប្តឹងទៅ​តុលាការ​។​ ​

ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ប៉ុស្តិ៍​ស្ទឹង​ព្រាត់ ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ចាប់បាន​ទូក​យន្ត​ពី​ឈ្មួញ​ដឹកឈើ​នោះ​រួចមក ម្ចាស់​ទូក​យន្ត​ដែលមាន​ឈ្មោះ ស៊ី ហៅ​តា ស៊ី បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ប្រគល់​ទូក​យន្ត​នេះ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ជាហេតុ​ធ្វើ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ប៉ុស្តិ៍​ស្ទឹង​ព្រាត់ ភ័យ​ខ្លួន​យកលុយ​ចំនួន​៦.០០០​ដុល្លារ​អាមេរិក ទៅ​បិទមាត់​ម្ចាស់​ទូក​យន្ត ដើម្បី​កុំ​ឲ្យ​មានការ​ប្តឹង​បក​ត្រឡប់​មកលើ​អង្គការ​វិញ។​

ចាប់តាំងពី​មានរឿង​អាស្រូវ​នេះ​រួចមក ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង បាន​បរិហារ​រិះគន់​ទៅលើ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ខេត្តកោះកុង​ថា «​ជា ចោរប្លន់​មុខស្រស់​» យ៉ាង​ផុសផុល​តៗ​គ្នា​។​

គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​ទទួលបាន​នូវ​ការបំភ្លឺ​បញ្ជាក់​អំពី​នាយក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅឡើយ​ទេ ទាក់ទង​នឹង​រឿងអាស្រូវ​របស់​អង្គការ​នេះ​៕​

424811_10150712200785676_429817289_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item