ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ដែលជាប់សង្ស័យ ក្នុងករណីរំលោភសេពសន្ថវៈក្មេងស្រី ចំនួនពីរនាក់គឺអាយុ ៩ ឆ្នាំម្នាក់និងក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ទៀត ដែលមិនទាន់ដឹងក្តី ត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៩៩៩ នៅខ្លាងាប់ នៃស្រុកម៉ាឡៃ ចាប់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ក្មេងប្រុសជាប់ចោទមានឈ្មោះ វ៉ិត នូវ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ឯក្មេងស្រីរងគ្រោះមាន ២ នាក់ រស់នៅជាមួយ ឪពុកម្ដាយដែលមានផ្ទះក្បែរគ្នានោះ គឺក្មេងស្រីរងគ្រោះ មានចំនួនពីរនាក់ ម្នាក់អាយុ ៩ ឆ្នាំ និងម្នាក់ទៀតអាយុ ៥ ឆ្នាំ។
យោងតាមការបំភ្លឺរបស់ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ពួកគេមិនទាន់ដឹងអី និងគ្មានអារម្មណ៍ តែត្រូវឈ្មោះ វ៉ិត នូវ លួងលោម រួមភេទជាបន្តបន្ទាប់។ តាមដំណើររឿងគឺនៅថ្ងៃទី១១ ខែតុលា ឈ្មោះ វ៉ិត នូវ រំលោភក្មេងស្រី អាយុ ៩ ឆ្នាំ រហូតបានសម្រេច។ ដល់ថ្ងៃទី១២ ខែតុលា ឈ្មោះ វ៉ិត នូវ បានរំលោភក្មេងស្រី អាយុ៥ឆ្នាំទៀត ទើបបែករឿង ត្រូវចាប់ឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment