Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានី​ភ្នំពេញ៖លោកប៉ោសួនជា​ប្រធាន​អង្គភាព​គ្រប់​គ្រង​​ហា​និ​ភ័យបាន​ធ្វើ​ការ​​អ​ភិ​វឌ្ឍន៍​

រាជធានី​ភ្នំពេញ ៖ លោក ប៉ោ សួន ជា​ប្រធាន​អង្គភាព ​គ្រប់​គ្រង​​ហា​និ​ភ័យ បាន​ធ្វើ​ការ​​អ​ភិ​វឌ្ឍន៍​ មុខ​តំ​ណែង​​យ៉ាង​​ឆាប់​រហ័ស តាម​រយៈ​​បក្ខ​ពួក ​និង​​ខ្សែ​​ទុ​យោ​​របស់​គាត់ ហើយ​​តួ​នា​ទី​​សំខាន់​បំផុត​ របស់​លោក ប៉ោ សួន គឺជា​​ជំនួយ​ការ​​ផ្ទាល់​ របស់លោក ប៉ែន សំអាត គាត់​អាចធ្វើ​ព្យុះភ្លៀង ឬ​ប្រមូល​ផលប្រយោជន៍​ ពី​ជំនាញ​របស់​គាត់​យកទៅ​ធ្វើ​មាន​ ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង ​ងាយស្រួល​បំផុត​។ តាមរយៈ​ខ្សែ​ទុយោ​នេះហើយ ដែល​លោក ប៉ោ សួន អាច​អភិវឌ្ឍន៍​មុខតំណែង​របស់ខ្លួន ពី​ភ្នាក់ងារ​គយ​សាមញ្ញ រហូតដល់​ប្រធាន​អង្គភាព ​ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន ​បាន​លើកឡើងថា ១​ឆ្នាំ​លោក ប៉ោ សួន អាច​ឡើង​តំណែង​ដល់​ទៅ​ ២​ដង​ឯណោះ ។​

 

​លោក ប៉ោ សួន កាលដើមឡើយ គ្រាន់តែ​ជា​ភ្នាក់ងារ​គយ​សាមញ្ញ ហើយ​ក្រោយមក​គាត់​បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតដិត​ជាមួយ​លោក ប៉ែន សំអាត រហូត​បាន​ឡើង​តំណែង​និង​តួនាទី​ជា​បន្តបន្ទាប់ ហើយ​លោក ប៉ោ សួន ក៏មាន​ឱកាស​ឈានទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ធំៗ​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ដើម្បី​រក្សា​មុខតំណែង​របស់ខ្លួន​ឲ្យ​បាន​រឹងមាំ ហើយ​រហូតមក​ដល់ពេលនេះ​លោក ប៉ោ សួន មានឱកាស​គ្រប់គ្រង​ប្រភព​ចំណូល​តាមរយៈ​ការត្រួតពិនិត្យ​ធ្វើ​សវនកម្ម​លើ​ការដឹកជញ្ជូន​ទំនិញ​ឬ​ការនាំចេញ​នាំចូល​ទំនិញ​។ សម្រាប់​ប៉ុស្តិ៍​ជជុះ​របស់​ជំនាញ​គយ​ចល័ត​ដែលមាន​ទីតាំងនៅ​ច្រកចេញចូល​ខេត្តតាកែវ ក៏​ស្ថិតក្រោម​ការចាត់ចែងរ​ប​ស់លោក ប៉ោ សួន ផងដែរ ហើយ​ប៉ុស្តិ៍​ជជុះ​មួយ​នោះ​ធ្វើ​សកម្ម​ភាពជា​ចំហ ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​មកពី​វៀតណាម​។​


 ក្រៅពី​មាន​តួនាទី​ជាម​ន្ត្រី​គយ​ដ៏​មានអំណាច លោក ប៉ោ សួន ក៏មាន​មុខរបរ​រក​ស៊ី​ផ្ទាល់ខ្លួន​ជាច្រើន​ទៀត ដូចជា​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​គីប​ដ៏​ធំ​មួយកន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១​បេ គេ​ដឹងថា​ជា​របស់លោក ប៉ោ សួន ហើយ​គាត់​មាន​អាជ្ញាប័ណ្ណ​ពិសេស​ក្នុងការ​ដឹកជញ្ជូន​ខោអាវ​ជជុះ​គីប​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ​ផ្តាច់មុខ​។ ក្រុម​ឈ្មួញ​ដទៃទៀត​ដែល​ចង់​រកស៊ី​ដឹកជញ្ជូន​ខោអាវ​ជជុះ​គីប​តាមផ្លូវ​ជាតិ​លេខ​២១​បេ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោក ប៉ោ សួន ឬ​គេ​និយាយ​ភាសា​សាមញ្ញ​ថា ត្រូវ​បង់លុយ​ឲ្យ​លោក ប៉ោ សួន  បង្កើត​ឲ្យ​មានទំនាស់​ផលប្រយោជន៍ ព្រោះ​លោក ប៉ោ សួន ជា​មន្ត្រី​គយ​មិនគួរ​មានអំណាច​ទៅ​ប្រកបមុខរបរ​ជា​ឯកជន​នោះទេ បើ​និយាយ​ពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​វិញ ច្បាស់​ណាស់​ដែលថា លោក ប៉ោ សួន មិនអាច​ធ្វើបែបនេះ​បានទេ​។​


​ជានិច្ចកាល លោក ប៉ោ សួន បាន​ហែហម​លោក ប៉ែន សំអាត តាមរបៀប​ស៊ី​ពែ តាម​ជួយ​ចេញ​លុយ​ឬ​បំពេញតម្រូវការ​ចាំបាច់​តាម​គោលដៅ​ដែល​លោក ប៉ោ សួន ចាត់ទុកថា លោក ប៉ែន សំអាត ជា​អ្នកមានគុណ​ជួយ​ឲ្យ​គាត់​បាន​ឡើង​តំណែង មាន​តួនាទី​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ធំៗ ហើយ ប្រសិនបើ​មានការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវគេ​យល់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​បើក​ការស៊ើបអង្កេត​ពី​ភាពមានបាន របស់​មន្ត្រី​គយ​មួយចំនួន ពិតជា​អាច​រកឃើញ​នូវ​ចំណុច​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ថវិកាជាតិ នាពេល​កន្លងមក ហើយ​កែទម្រង់​ភាព​អសកម្ម​ឡើងវិញ ដើម្បី​ធានាថា​ចំណូល​ទាំងអស់​ត្រូវបាន​បញ្ចូល​ទៅក្នុង​ខ្ទង់​ថវិកាជាតិ​គ្រប់​ចំនួន ហើយ​នាំយក​មន្ត្រី​ខិលខូច​ពុករលួយ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

22-April


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item