Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបាត់ដំបង៖សមត្ថកិច្ច​បាន​​កោះ​ហៅបុ​រស​​ពីរ​​នាក់មក​​សាក​សួរ​​ហើយ​​ឃាត់​ខ្លួនកាល​​រសៀល​​ថ្ងៃ​ទី​​៣០ខែ​កញ្ញាឆ្នាំ​​២០១៣

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​​កោះ​ហៅ បុ​រស​​ពីរ​​នាក់ មក​​សាក​សួរ​​ហើយ​​ឃាត់​ខ្លួន កាល​​រសៀល​​ថ្ងៃ​ទី​​៣០ ខែ​កញ្ញា ឆ្នាំ​​២០១៣ នៅ​កា​រិ​យា​ល័យ នគរ​បាល​​ព្រហ្ម​​ទ័​ណ្ឌ កម្រិត​​ស្រាល ខេត្ត​បាត់​ដំ​បង ពី​បទ​​ឆ​បោក យក​​រថ​យន្ត​​កា​​ម៉ា​រី មួយគ្រឿង​ទៅ​បញ្ចាំ បាន​ប្រាក់​ចំនួន ១៤០០ ដុល្លារ យកទៅ​ចាយវាយ ហើយ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​។​ ​

 

ជនសង្ស័យ​ទាំងពីរ​នាក់​រួមមាន​ទី​១​ឈ្មោះ ជា សុខ​ធា ហៅ​អូន អាយុ ៣១ ឆ្នាំ ស្នាក់នៅ​ភោជនីយដ្ឋាន​អូ​នស ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ បុរស​ទី​២​ឈ្មោះ ឆ​យ ពៅ អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្វាយ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ រីឯ​បុរសរងគ្រោះ​ឈ្មោះ នឿន ចាន់ថា ហៅ​សូ អាយុ ៣៣ ឆ្នាំ​រស់នៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​ហូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

 

​រថយន្ត​ដែល​ជនសង្ស័យ បាន​យកទៅ​បញ្ចាំ ម៉ាក​កា​ម៉ា​រី​ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ឆ​០៩៥០ លេខ​តួ ៣៨៨៧៧៨​។ បុរស​សង្ស័យ​ឈ្មោះ ជា សុខ​ធា ហៅ​អូន បាន​សារភាពថា ខ្លួន​បាន​ស្គាល់ឈ្មោះ ឆ​យ ពៅ កាលពី​ឆ្នាំ​២០១២ ហើយ​នៅ​ខែកក្កដា ឆ្នាំ​២០១៣ ឈ្មោះ ជុំ សុខុម ខ្វះ​ប្រាក់​សង​គេ បាន​ពឹងពាក់​ខ្លួន​ឲ្យ យក​រថយន្ត​ទៅ​បញ្ចាំ តែ​ខ្លួន​បាន​ពឹងពាក់​ឈ្មោះ ឆ​យ ពៅ ឲ្យ​ជួយ​យក​រថយន្ត របស់​ឈ្មោះ ជុំ សុខុម ទៅ​បញ្ចាំ​ជំនួស​វិញ​។​ ​

 

ក្រោយមក​ឈ្មោះ ឆ​យ ពៅ បានមក​ខ្ចី​អត្តសញ្ញាណប័ណ្ណ​របស់ខ្លួន ទៅ​ធានា​បញ្ចាំ​ម៉ូតូ របស់​ឈ្មោះ នឿន ចាន់ថា ហៅ​សូ រួច​យក​ប្រាក់​​ទៅ​លោះ រថយន្ត​ដែល​បញ្ចាំ​នៅផ្ទះ អ៊ុក ឃ្នួច​។​លុះដល់​ខែសីហា ឆ្នាំ​២០១៣ បានមក​ហាង​ខ្លួន​ម្តងទៀត ខ្ចី​អត្តសញ្ញាណប័ណ្ណ ទៅ​ធានា​ដាក់​រថយន្ត​បញ្ចាំ ម៉ាក​កា​ម៉ា​រី​ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ឆ​០៩៥០ លេខ​តួ ៣៨៨៧៧៨ ជា​របស់​ឈ្មោះ នឿន ចាន់ថា ហៅ​សូ​ចំនួន ១២០០ ដុល្លារ ហើយ​ក្រោយពី​ទទួលបាន​ប្រាក់ ថា​យក​ឲ្យ​ឈ្មោះ នឿន ចាន់ថា ហៅ​សូ រស់នៅ​កំពង់ធំ​។​ ​

 

ឈ្មោះ ឆ​យ ពៅ បាន​សារភាពថា ខ្លួន​បាន​ចូលរួម​យក​រថយន្ត ទៅ​បញ្ចាំ​ជាមួយ​ឈ្មោះ ជា សុខ​ធា ហៅ​អូន ហើយ​ឈ្មោះ នឿន ចាន់ថា ហៅ​សូ ធ្លាប់​ប្រាប់​ខ្លួន​ថា ឈ្មោះ ជា សុខ​ធា ហៅ​អូន ធ្លាប់​ខ្ចីប្រាក់​វា​ពង្រីក​ហាង​រកស៊ី ដោយ​វា​គ្មាន​ប្រាក់ បាន​ឲ្យ​ឈ្មោះ ជា សុខ​ធា ហៅ​អូន យក​រថយន្ត​ទៅ​បញ្ចាំ​ចំនួន ២០០០ ដុល្លារ តែ​មិនដឹង​វា​ឲ្យ​ប៉ុន្មាន​នោះទេ​។ ក្រោយមក​ឈ្មោះ នឿន ចាន់ថា ហៅ​សូ បាន​ឲ្យ​ខ្លួន​រក​ម៉ូយ ទៅ​ទិញ​រថយន្ត​នៅ​កន្លែង​បញ្ចាំ នៅផ្ទះ អ៊ុក ឃ្នួច ជាច្រើនលើក​។​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​កសាង​សំណុំរឿង ពីបទ​ឆបោក បញ្ជូនទៅ​តុលាការ នា​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី​៕ ​
 

Wat 01105

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item