Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តស្វាយរៀង៖បុរស​​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រឈាម​ហូរ​ស្រោច​ពេញ​ផ្ទៃមុខដោយសារតែ​ត្រូវជន​​ទំ​នើង​​ក្នុងភូមិ​ម្នាក់​ស្ទាក់​កាប់​ប្រហារ៣​កាំបិតកាលពី​វេលា​ម៉ោង​៣​រសៀលថ្ងៃទី​០១ខែតុលា

​ខេត្តស្វាយរៀង ៖ បុរស​​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ឈាម​ហូរ​ស្រោច​ពេញ​ផ្ទៃមុខ ដោយសារតែ​ត្រូវជន​​ទំ​នើង​​ក្នុងភូមិ​ម្នាក់​ស្ទាក់​កាប់​ប្រហារ៣​កាំបិត កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣   ​ស្ថិត​នៅ​ក្នុង​​ភូមិ​ឈូកស ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ អេង ពន្លក អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ប៉ុន្តែ​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ខេត្តស្ទឹងត្រែង​។ ចំណែក​ជនបង្ក​មានឈ្មោះ ហែម សារុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ត្រង់​ចំ​ណុច​​កើតហេតុ​ខាងលើ​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ត្រឡប់​មកលេង​ស្រុកកំណើត​ក្នុងឱកាស​ភ្ជុំបិណ្ឌ ហើយ​បាន​អង្គុយ​ផឹកស៊ី​ជុំគ្នា​ជាមួយ​បងប្អូន​តាំងពី​វេលា​ម៉ោង ១១​ថ្ងៃត្រង់ រហូតដល់​វេលា​ម៉ោង​៣​រសៀល​។ បន្ទាប់ពី​ផឹក​ស្រវឹង ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បារី នៅ​កន្លែង​លក់​ចា​ហ៊ួ​យ ខណៈពេលដែល​កំពុងតែ​ជិះ​តាមផ្លូវ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ចេញមក​ស្ទាក់​ពីមុខ​ម៉ូតូ រួច​កាប់​ជនរងគ្រោះ​​ចំនួន​៣​កាំបិត ១​កាំបិត​ចំ​ក្បាល​​លើ​សៀតផ្កា​មុត​ផុង​លលា​ដ៏ ២​កាំបិត​ចំ​ម្រាមដៃ​ឆ្វេង​ស្ទើរ​ដាច់​ឈាម​ហូរ​ស្រោច​ផ្ទៃមុខ ខណៈនោះ​ជនរងគ្រោះ​បាន​ផ្តួល​ម៉ូតូ រួច​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នកជិតខាង និង​សមត្ថកិច្ច​ ធ្វើការ​ឡោ​ម​ព័ទ្ធ​ដេញ​ព័ទ្ធ​ចាប់ខ្លួនជន​បង្ក​បាន​ភ្លាមៗ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនបង្ក​បាន​ឲ្យ​ដឹងថា រូបគេ​និង​ជនរងគ្រោះ​គ្មាន​គំនុំ​អ្វី​នឹង​គ្នា​ពីមុន​នោះទេ មូលហេតុ​ដែល​គេ​កាប់​ជនរងគ្រោះ ព្រោះតែ​មិន​ដែល​​​ឃើញ​ជនរងគ្រោះ​មក​រស់នៅ​ក្នុងស្រុក ហើយ​មក​អង្គុយ​ផឹកស៊ី​ស្រែក​ឡូឡា​ឌឺ​ខ្លាំងពេក ទើប​គេ​កាប់​ជនរងគ្រោះ​ដូច្នេះ​។

 

​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូន​យកទៅ​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

១


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item