ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់ឪពុក រួចចាប់កូនស្រីអាយុ ១៣ឆ្នាំរំលោភយ៉ាងសាហាវព្រៃផ្សៃ បានត្រូវឪពុកម្តាយនិងមេភូមិ តាមចាប់ខ្លួនយកមក ប្រគល់ឱ្យសមត្ថកិច្ច ដោយប្រើប្រាស់មធ្យោបាយជំនាញលួងលោមឱ្យជនសង្ស័យចូលខ្លួន កាលពីវេលាម៉ោង ៩និង៤០ នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ នៅចំណុចបន្ទាយទាហាន ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកម៉ាឡៃ ។
ឃាតករដ៏សាហាវម្នាក់នេះមានឈ្មោះ សន នី អាយុ ១៦ឆ្នាំ ត្រូវបានឪពុកម្តាយ និងមេភូមិចាប់ខ្លួនជនសង្ស័យ យកមកប្រគល់ឱ្យមកសមត្ថកិច្ច ដោយដកហូតបាន កាំភ្លើងម៉ាក សេកាសេ មួយដើម និងកាំភ្លើងច្នៃ ២ដើមទៀត ។ឈ្មោះ សន នី បានជាប់ឈ្មោះជា ឃាតករដ៏យង់ឃ្នងម្នាក់ បានបាញ់ប្រហារ បុរសម្នាក់ឈ្មោះ ណេត សល់ អាយុ ៤២ឆ្នាំ មានទីលំនៅភូមិចំការចេក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី មានប្រពន្ធនិងកូន ប្រុសស្រីចំនួន ៥នាក់ បានមកស្នាក់នៅចាំចំការ ឱ្យលោកមេបញ្ជាការយោធា តំបន់សឹករងខេត្តមួយរូប បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចហើយបានចាប់កូនស្រី របស់ជនរងគ្រោះអាយុ ១៣ឆ្នាំ រំលោភសេពសន្ថវៈ រហូតបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ដោយនាំយកកាំភ្លើងចំនួន ៣ដើមទៅជាមួយផងដែរ ។
បើតាមកុមារីរងគ្រោះ បានឲ្យដឹងថា ពីដំបូងឡើយនាងនិងឪពុក ជាមួយនិងជនដៃដល់ ដើរទៅចាំចំការឲ្យគេ ដោយពុំមានរឿងអ្វីនោះទេ ហើយមានភាពស្និទ្ធស្នាលជាមួយគ្នា ខ្លាំងថែមទៀតផង។ នៅព្រឹកថ្ងៃទី២៣ ខែតុលា ពួកគេទាំងបីនាក់ នាំគ្នាទៅចាំចំការគេ ពេលទៅដល់ នាងឃើញមានកាំភ្លើង សេកាសេ កាត់ស្វ័យ ១ដើម ទុកនៅក្នុងខ្ទមចាំចំការ ដោយពួកគេពុំមាន ការឈ្លោះប្រកែកគ្នានោះទេ។ ដល់ពេលអធ្រាតម៉ោង ១យប់ឈានទៅថ្ងៃទី២៤ ខែតុលា ជនដៃដល់បានធ្វើសកម្មភាព បាញ់សម្លាប់ឪពុករបស់នាង ដែលដេកនៅលើអង្រឹង ហើយជនដៃដល់ឡើងលើខ្ទមចាំចំការ ដែលនាងកំពុងដេក រំលោភនាងរហូត ទាល់តែបានសម្រេចតែម្តងទៅ ៕
Source from: watphnom-news.com























Loading...




Post a Comment