Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ចំ​ណាស់​​ម្នាក់បាន​​ស្លាប់​​ភ្លាមៗនៅ​នឹង​ក​ន្លែង​ខ​ណៈ​ដែលកំ​ពុង​​ជិះ​​ម៉ូ​តូ​​ម៉ាក​វ៉េវធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ជាតិ​​៥ លុះ​​មក​ដល់​​មុខ​​ស្ថា​នីយ៍

​រាជធានី​ភ្នំពេញ ៖ បុរស​​ចំ​ណាស់​​ម្នាក់ បាន​​ស្លាប់​​ភ្លាមៗ នៅ​នឹង​ក​ន្លែង​ខ​ណៈ​ដែល កំ​ពុង​​ជិះ​​ម៉ូ​តូ​​ម៉ាក​វ៉េវ ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ជាតិ​​៥  លុះ​​មក​ដល់​​មុខ​​ស្ថា​នីយ៍ ប្រេង​ឥន្ធ​នៈ​​តេ​​លា ក៏​​ស្រាប់​​តែ​មាន​​រថ​យន្ត របស់​​ប៉ូ​លិស ១​គ្រឿង​ម៉ាក​​ហ៊ី​​លុច ​ដែល​ធ្វើដំ​ណើរ​បញ្ច្រាសទិស​គ្នា បាន​បត់​ស្តាំ​ចូល​ចាក់​សាំង ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ ចំ​ពីមុខ​ពេញទំហឹង​តែម្តង កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។​

 

​បុរស​ដែល​រថយន្ដបុក​ស្លាប់​នោះ មានឈ្មោះ ទា បេ អាយុ ៦៩​ឆ្នាំ ជាម​ន្ដ្រី​ជាប់កិច្ចសន្យា នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​លេខ​២៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ជិះ​ម៉ូតូ​ម៉ាកវ៉េវ​អេស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC-7426 ។ ចំណែក​រថយន្ដ​បង្កហេតុ​ម៉ាក ហ៊ី​លុច មួយ​បាំង​កន្លះ​ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ នប ២.០៤៤៥ មិន​ស្គាល់​អត្ដ​សញ្ញាណ​អ្នកបើកបរ ព្រោះ​ក្រោយ​បង្កហេតុ បាន​ចត​រថយន្ដ​ចោល រត់គេចខ្លួន​បាត់ស្រមោល ។​

 

​មុនពេល​កើតហេតុ បុរស​វ័យ​ចំណាស់​ឈ្មោះ ទា បេ ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ដ​នគរបាល ដែល​បើក​លឿន​ជែង រថយន្ដ​មួយគ្រឿង​ទៀត ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក បុរសរងគ្រោះ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ  ។ ភ្លាមៗ​នោះ​នគរបាល​មូលដ្ឋាន ចុះ​ទៅដល់​កន្លែងកើតហេតុ​វាស់វែង យក​ម៉ូតូ និង​រថយន្ដ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

Wat 27101


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item