Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានី​ភ្នំពេញ៖ស្ត្រី​​ពីរ​​នាក់​​បាន​​បើក​រថ​យន្តកូ​រ៉ូ​ឡា​​មួយ​គ្រឿងមិន​ទាន់​​ធ្វើ​​ស្លាក​​លេខ​​ស្រួល​បួល​​ផងទៅ​បុក​​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋចំ​នួន​​ពីរ​​កន្លែងបណ្តាល​​ឲ្យ​​រង​​នូវ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ពីរ​​នាក់​​បាន​​បើក​រថ​យន្ត កូ​រ៉ូ​ឡា​​មួយ​គ្រឿង មិន​ទាន់​​ធ្វើ​​ស្លាក​​លេខ​​ស្រួល​បួល​​ផង ទៅ​បុក​​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ ចំ​នួន​​ពីរ​​កន្លែង បណ្តាល​​ឲ្យ​​រង​​នូវ ការ​ខូច​ខាត​​យ៉ាង​ដំ​ណំ កាល​ពី​​វេ​លា​​ម៉ោង ២​​និង​​១៥ នា​ទី​​រសៀល​​ថ្ងៃ​ទី​​២១ខែ​តុលា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥០៨ ភូមិ​៥ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន ហើយ​បាន​ចុះ​ពីលើ​រថយន្ត ដើរចូល​ទៅក្នុង​គ្លីនិក នៅក្បែរនោះ​បាត់ស្រមោល ។​

 

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ម៉ាក​កូរ៉ូឡា​មួយគ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក់​លេខ បណ្តោះអាសន្ន 6615 បើកបរ​ដោយ​នារី​ម្នាក់ ដែលមាន​បំណង​មក​សំរាក ព្យាបាល​នៅ​មន្ទីរ​គ្លីនិក​ឯកជន ដើមត្នោត ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​លេខ​៥០៨ ភូមិ​៥ សង្កាត់ ផ្សា​ដើមថ្កូវ ខណ្ឌចំការមន​។ បុរស​ម្នាក់​ត្រូវជា​ក្មួយ​ម្ចាស់​គ្លីនិក ដើមត្នោត បានចេញ​មុខមក​អះអាងថា គាត់​នឹង​ចេញ​ជា​សំណង ដល់​ម្ចាស់ផ្ទះ​រងគ្រោះ​ទាំងពីរ ដើម្បី​បញ្ចប់រឿង​។​

 

​ម្ចាស់ផ្ទះ​ដែល​រង​ការខូចខាត ទី​១-​ឈ្មោះ នេ​ត គឿន ភេទ​ស្រី​អាយុ ៦២​ឆ្នាំ មានផ្ទះ​លេខ​៣២ និង​ទី​២-​ឈ្មោះ​ផាន់ អេង ភេទ ស្រី អាយុ ៥៤ ឆ្នាំ​។ ម្ចាស់ផ្ទះ​រងគ្រោះ បាន​ឲ្យ​ដឹងថា សម្ភារ​របស់គាត់ ដែល​រង​ការខូចខាត​ផ្ទះ​ឈ្មោះ នេ​ត គឿន បាក់​ទ្វា​ដែក​ខូចខាត​ទាំងស្រុង និង​សម្ភារ​បន្តិចបន្តួច បើ​គិត​ជា​ប្រាក់ ប្រមាណ ៧០០​ដុល្លារ និង​ផ្ទះ​ទី​២​អ្នកស្រី ផាន់ អេង ខូចខាត​ទូរ​និង​ជញ្ជាំង​ថ្ម បើ​គិត​ជា​ទឹកប្រាក់ ៥០០​ដុល្លារ​៕

Wat 211012 Wat 211015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item