Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ទាំង​ការងារ​សហជីពទាំង​ការដឹកនាំ​ពិភាក្សា​ចរចា​ក្នុង​រឿង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមានិង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរនិង​ផលិត​ស្បែកជើង​នាពេល​កន្លងមកគឺ​ឋិត​នៅក្រោម​ការចាត់ចែង​គ្រប់គ្រង​ដោយ​ឯកឧត្តមអ៊ិត

ទាំង​ការងារ​សហជីព ទាំង​ការដឹកនាំ​ពិភាក្សា​ចរចា​ក្នុង​រឿង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នាពេល​កន្លងមក គឺ​ឋិត​នៅក្រោម​ការចាត់ចែង​គ្រប់គ្រង​ដោយ​ឯកឧត្តម អ៊ិត សំហេង កាលពី​អាណត្តិ​ទី​៤ ដែលមាន​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខណៈដែល​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​«​ហក់​មិន​រួច​» នឹង​ឯកឧត្តម អ៊ិត សំហេង ទៅវិញ​។​

ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​អាណត្តិ​ទី​៤​ឯកឧត្តម អ៊ិត សំហេង ទទួលបាន​ការតែងតាំង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា «​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​លេខ ០៣​សសរ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣» ជា​សមាជិក​គណៈកម្មាធិកា​រដឹក​នាំ​ការងារ​ដើម្បី​អភិវឌ្ឍន៍​ផ្នែក​ឯកជន ទទួលបន្ទុក​ជា​ប្រធាន​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​ខាង​ភាគី​រាជរដ្ឋាភិបាល ហៅ​កាត់​ថា គណៈកម្មការ​ទី​៨«​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​លេខ ២៧​សសរ ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០០៨»​។ លើសពីនេះ ឯកឧត្តម អ៊ិត សំហេង បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ  និយោជិត ។​

ការកាន់កាប់​តួនាទី​របស់ ឯកឧត្តម អ៊ិត សំហេង ក្នុងនាម​ជា រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នា​អាណត្តិ​ទី​៤ ត្រូវបាន​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា ធ្វើការ​រិះគន់ថា លូកដៃ​យ៉ាងជ្រៅ​ទៅក្នុង​វិស័យ​ការងារ​ដែលជា​សមត្ថកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូចជា មុខការ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​«LAC» ជាដើម ។​

មុខងារ​សំពីងសំពោង​ដែល​ឯកឧត្តម អ៊ិត សំហេង ទទួលបាន​ក្រៅពី​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​បាន​លូកដៃ​យ៉ាងជ្រៅ​ទៅក្នុង​វិស័យ​ការងារ​នោះ គឺ​ដោយសារ​ឯកឧត្តម អ៊ិត សំហេង ទទួលបាន​ការទុកចិត្ត​ទុក​ថ្លើម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។​

ឥឡូវ សម្រាប់​អាណត្តិ​ទី​៥​នេះ ឯកឧត្តម អ៊ិត សំហេង ទទួលបាន​ការតែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្របតាម​មហិច្ឆតា​ហើយៗ​ក៏​នឹង​អាច​ទទួលបាន​មុខងារ​ស្វ័យប្រវត្តិ​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​«​មាត្រា​៣៥១-​មាត្រា​៣៥៨ នៃ​ច្បាប់​ស្តីពី​ការងារ​» និង​ក៏​អាច​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​អង្គការ​សហជីព​ផ្សេងៗ​ផងដែរ ។​

ចាប់ពីពេលនេះ​តទៅ គ្រប់​ការងារ​ពាក់ព័ន្ធ​នឹង​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង ការងារ​សហជីព និង​ការប្រជុំ​ពិភាក្សា​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ និយោជិត គឺ​ក្លាយជា​សមត្ថកិច្ច​យ៉ាង​ពេញដៃ​របស់ ឯកឧត្តម អ៊ិត សំហេង ហើយ ។​

ក្នុង​ជីវភាព​បក្ស ឯកឧត្តម អ៊ិត សំហេង ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ។ ឯកឧត្តម អ៊ិត សំហេង ធ្លាប់បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​លេខ​រៀង​ទី​៤​នៅ​មណ្ឌល់​រាជធានី​ភ្នំពេញ​សម្រាប់​អាណត្តិ​ទី​៥​នេះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៥​អាសនៈ​ក្នុងចំណោម​អាសនៈ​សរុប​ចំនួន​១២​។ ប៉ុន្តែ ឯកឧត្តម អ៊ិត សំហេង បាន​ដកខ្លួន​ថយ​មិន​ធ្វើជា​អ្នកតំណាងរាស្ត្រ​ទេ គឺ​សុខចិត្ត​មក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិញ ។​

រឿងអាស្រូវ​ពុករលួយ​ដែល​កើតមាន​នៅក្នុង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កាលពី​អាណត្តិ​ទី​៤ រហូតដល់​ថ្នាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​ទារលុយ​ដែល​បាត់បង់​ដោយ​ភាពមិនប្រក្រតី នាពេលនោះ គឺ​មជ្ឈដ្ឋាន​នានា មិន​ភ្លេច​សោះឡើយ​ដល់ ឯកឧត្តម អ៊ិត សំហេង ដែលជា​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល ៕​

eth-samhang


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item